កាកបាទក្រហមអន្តរជាតិ


ចុះផ្សាយ៖ ថ្ងៃទី ២៧ មេសា ឆ្នាំ២០១២ ម៉ោង ១១:១១នាទី

កាកបាទក្រហមអន្តរជាតិ (ICRC) ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៦៣ ។ អ្នកផ្តួចផ្តើមគំនិតបង្កើតនូវអង្គការនេះឡើង គឺលោកហង់ រីឌុយណង់ំ ជាជនជាតិស្វីស។ បដិរូបកាកបាទក្រហម គឺជាសញ្ញាកាកបាទក្រហមលើផ្ទៃពណ៌ស   ហើយនៅក្នុងប្រទេសមូស្លីមវិញ គេប្រើសញ្ញាអឌ្ឍចន្ទក្រហមលើផ្ទៃសវិញ គឺនៅលើផ្ទៃពណ៌ មានរូបចំណិតលោកខែក្រហម។ តែបដិរូបទាំងពីរខុសគ្នាតែរូប រីឯអត្ថន័យវិញ គឺដូចគ្នា។ រីឯគោលការណ៍ជាមូលដ្ឋានរបស់ ICRC មាន៧ប្រការគឺ៖

  1. ភាពមនុស្សធម៌
  2. ភាពមិនលំអៀង
  3. ភាពអព្យាក្រិត
  4. ឯករាជ្យភាព
  5. ការបម្រើដោយស្មគ្រ័ចិត្ត
  6. ឯកភាព
  7. សកលភាព

Loading…


ចំណាត់ក្រុម៖
មតិយោបល់