ទ្រឆេសោ និងទ្រអ៊ូចំហៀង


ចុះផ្សាយ៖ ថ្ងៃទី ១៩ សីហា ឆ្នាំ២០១២ ម៉ោង ២០:១៥នាទី

ទ្រឆេសោ និងទ្រអ៊ូចំហៀង ជាឧបករណ៍ភ្លេងខ្សែ។ ទ្រឆេសោសម្រាប់ប្រើក្នុងវង់ភ្លេង ល្ខោនបាសាក់និងវង់ភ្លេងមហោរីធំ រីឯ ទ្រអ៊ូចំហៀងសម្រាប់ប្រើក្នុងវង់ភ្លេងល្ខោន បាសាក់និងវង់ភ្លេងយីកេ។ដើម្បីផលិតបាននូវទ្រមួយ គេត្រូវមាន ដង ព្រលូត ខ្សែក ខ្សែ សំនៀងឆាកនិងលលា។ ទ្រឆេសោខុសពីទ្រអ៊ូចំហៀង ត្រង់លលាទ្រឆេសោ ធ្វើអំពី បំពង់ ឈើរឺបំពង់ឫស្សីពាសដោយស្បែកពស់ រីឯលលាទ្រអ៊ូចំហៀងវិញធ្វើអំពីត្រលោកដូងយក តែពាក់កណ្តាលពាសដោយឈើស្រាល។ទ្រអ៊ូចំហៀង ខុសពីទ្រអ៊ូមហោរី ត្រង់ទ្រអ៊ូ ចំហៀងមានសំនៀងតូចស្រាល មិនធ្ងន់ដូចទ្រអ៊ូមហោរីឡើយ។


ទទួលបានពី ចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់