ភ្លៀងអាស៊ីតគឺជាអ្វី?


ចុះផ្សាយ៖ ថ្ងៃទី ២៩ កញ្ញា ឆ្នាំ២០១២ ម៉ោង ១៤:១៣នាទី

ភ្លៀងអាស៊ីតជាភ្លៀងដែលកើតឡើងដោយរំហួតចំហាយទឹកនៅក្នុងបរិយាកាសលាយឡំជាមួយនឹងឧស្ម័័នដែលបញ្ចេញចោលដោយរោងចក្រនានា ដែលពោរពេញដោយសារធាតុឧស្ម័នកាបូនិច ស្ពាន់ធ័រ អុកស៊ីត អាសូត ឬអុកស៊ីតជាដើម ។ វាជាភ្លៀងដែលធ្លាក់មកដោយនាំយកសារធាតុគីមីពុលជាច្រើនប្រភេទធ្លាក់មកលើផែនដី ។
ទឹកភ្លៀងអាស៊ីតបានបង្កនូវគុណវិបត្តិដូចជា៖

  • ដំណាំផ្សេងៗពុំអាចដុះលូតលាស់បានល្អ
  • បរិស្ថានធម្មជាតិ ត្រូវខូចខាតប្រែប្រួលខុសប្រក្រតី
  • បង្កឡើងនូវគ្រោះមហន្តរាយផ្សេងៗ និងជំងឺច្រើនប្រភេទ ពិបាកព្យាបាល ធ្វើឲ្យមនុស្ស សត្វ រុក្ខជាតិ ស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់
  • ធ្វើឲ្យទឹកឡើងកខ្វក់ មិនអាចយកទៅប្រើប្រាស់ទៅក្នុងជីវិតភាពរស់នៅប្រចាំថ្ងៃបាន
  • បណ្តាលឲ្យមានជាតិអាស៊ីតកើតច្រើននៅក្នុងទឹកដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់មច្ឆាជាតិ
  • ដីស្រែចំការ ប្រែជាខ្សោះ មិនអាចដុះបានផលខ្ពស់

ឯកសារទទួលបានពី ទំព័រចំណេះដឹងវប្បធម៌ទូទៅ

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់