ប្រដាប់ក្រុមភ្លេងទាំង ១៦គ្រឿងរបស់ភ្លេងពិណពាទ្យ


ចុះផ្សាយ៖ ថ្ងៃទី ២៧ មីនា ឆ្នាំ២០១២ ម៉ោង ២២:០០នាទី
រូបភាពដកស្រង់ពី ytimg

ភ្លេងពិណពាទ្យ ដែលជនភាគច្រើនហៅដោយភន្ត័ច្រលំថា”ភ្លេងសៀម” នោះជាភ្លេងខ្មែរសុទ្ធ ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា។ លោក ឧកញ៉ា ឈីម ក្រសេម បានសរសេរទុកថា គ្រឿងតូរ្យតន្ត្រីរបស់ខ្មែរយើងដែលលេងសព្វថ្ងៃនេះ បានបែបមកពីប្រទេសឥណ្ឌាតាំងពូសម័យព្រេងនាយ លុះដល់មកសម័យក្រោយ វិជ្ជាតូរ្យតន្រ្តីនិងបែបគ្រឿងតូរ្យតន្ត្រីរបស់ខ្មៃរបានផ្សាយចេញទៅប្រទេសសៀមក្នុងសម័យក្រុងស្រីអយុធ្យា (គឺក្នុងរវាង ព.ស ១៤៩៣-២៣១០)។

លោកបានសរសេរថែមទៀតថា ការពោលបែបនេះ សូម្បីតែសៀមឯងក៏ទទួលសារភាពដូច្នោះដែរ។ ក្នុងនាដសាស្ត្រ របស់ឥណ្ឌាមួយនិយាយថា ភ្លេងពិណពាទ្យក្នុងសម័យដើមមានត្រឹមតែ៤គ្រឿងទេ គឺខ្លុយ ពិណសម្ភោរ និងឈឹង។ ភ្លេងពិណពាទ្យដែលយើងធ្លាប់ឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានរនាតឯក១ គង់វង់ធំ១ ស្គរធំ២ សម្ភោរ១ ស្រឡៃ១។ នៅក្នុងព្រះបរមរាជវាំង មានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបែប មានគ្រឿងចម្រុះច្រើនយ៉ាង ហៅថា “ក្រុមហោ ឫព្រះរាជទ្រព្យ”។

ប្រដាប់ក្រុមភ្លេងទាំងនេះ មានដល់ទៅ១៦គ្រឿង

  • រនាតឯក
  • រនាតធុង
  • គង់វង់តូច
  • គង់វង់ធំ
  • ទ្រខ្សែ៣
  • ទ្រអ៊ូខ្សែ២
  • ទ្រអេឫទ្រឯកខ្សែ២
  • ខ្លុយរន្ធ៨
  • ស្គរដូចស្គរអារ័ក្ស
  • ចាប៉ីវែងខ្សែ
  • តាខេឯកខ្សែ៣
  • តាខេធុង
  • ថូន
  • ក្រាប់
  • ឈឹង
  • រមនា

Loading…


ចំណាត់ក្រុម៖
មតិយោបល់