រមណីយដ្ឋានភ្នំតាម៉ៅ


ចុះផ្សាយ៖ ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៩:៥៧នាទី

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយះពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់តាម៉ៅមានផ្ទៃដី ២៥០០ ហិចតា  ហើយក្នុងចំនោមផ្ទៃដី ២៥០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំបាំង​ ភ្នំថ្មដុះ  ភ្នំឆយ ភ្នំផ្តៅពន្ធ និង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ(ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ)​៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់