Graphic

ស្វែងយល់អំពី៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល


ចុះផ្សាយ៖ ថ្ងៃទី ០៨ ឧសភា ឆ្នាំ២០១២ ម៉ោង ១១:៥៩នាទី
​​​រូបភាព៖ ​vayofm.com

 

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក​មុន​រដូវ​សាប​ព្រួស​បាន​ចូល​មក​ដល់​។ ជា​រៀងរាល់ឆ្នាំ​នៅ​ខែ​ឧសភា ពិធីបុណ្យ​បែប​វប្បធម៌​នេះ បាន​រៀបចំ​ធ្វើឡើង​នៅ​សួនច្បារ​ពីមុខ​សារមន្ទីរ​ជាតិ​(​ជាប់​ព្រះបរមរាជវាំង ​)​។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​ព្រះធរណី​និង​ កសិកម្ម​។ តាម​ជំនឿ​ហោរាសាស្ត្រ គោ​ឧសភរាជ​មាន​តួនាទី​សំខាន់​ក្នុង​ការសម្រេច​ជោគវាសនា​ភោគផល​កសិកម្ម​ជា​ រៀងរាល់ឆ្នាំ​។​

​តាម​ទំនៀមទម្លាប់​ប្រពៃណី​ដែលមាន​តាំង​ពី ​បរម​បុរាណស្តេច​មាឃដែល​តំណាងឲ្យ​ព្រះមហាក្សត្រ​កម្ពុជា​ជា​អ្នក​ភ្ជួរ​ព្រះមេរុ រីឯ​មហាក្សត្រិយានី​ដែល​តំណាង​ដោយ​ព្រះ​មេ​ហួរ​ជា​អ្នក​ព្រួស​គ្រាប់​ពូជ​ពីក្រោយ​។ វាល​ព្រះមេរុ​ ត្រូវ​បាន​ភ្ជួរ​ចំនួន​បី​ជុំ​នៅក្នុង​ពិធី​នោះ​។ បន្ទាប់មក រាជបរិវារ​ដឹកគោ​ឧសភ​រាជ​សំដៅថា​សមា​សទាំង​៧​ ដែល​មាន​ដាក់ ស្រូវ ពោត ល្ង គ្រាប់ពូជ សណ្តែក ស្មៅ ទឹក និង​ស្រា​ដើម្បី​ឲ្យ ​គោ​ឧសភរាជ​នោះ​បរិភោគ​។ រាជ​ហោរា​បាន​បកស្រាយ​នូវ​អ្វី​ដែល​គោ​ឧសភរាជ​នោះ​បាន​បរិភោគ និង​ព្យាករណ៍​នូវ​ព្រឹត្តិការណ៍​ជាច្រើន​ដូចជា ជំងឺ​រាតត្បាត ទឹកជំនន់ ទិន្នផល​ល្អ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ នៅក្នុង​ព្រះរាជ​ពិធី​នេះ​ផង​ដែរ អ្នកចូលរួម​ទាំងប្រុស​ទាំងស្រី​ស្លៀកពាក់​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​យ៉ាង​ ល្អ​ឆើតឆាយ​។

ពិធីនេះត្រូវបានប្រារព្ធឡើងដោយមានបុរសម្នាក់ឈ្មោះថា(ស្តេចមាឃ)ដែលកាន់នឹម និងនង្គ័ល, និងស្ត្រីម្នាក់ ឈ្មោះថា (ព្រះម៉ែមេ ហួរ) ដែលសាបពូជស្រូវ ដើរតាមក្រោយនង្គ័ល។

គេមានជំនឿថា ពិធីនេះត្រូវបានគេរៀបចំតាមលំនាំសាសនាព្រហ្មញ្ញ ដោយផ្សងទឹកភ្លៀងតាមរយៈការដាក់ភោគផល ឬ អាហារ៧យ៉ាង រៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុដើម្បីឲ្យគោឧសភរាជស៊ីផឹកតាមចិត្តរយៈពេលពេញមួយកម្មវិធីផ្សងនេះ ។

ទាក់ទងនឹងពេលវេលា កាលពីបុរាណ ពិធីនេះត្រូវបានគេប្រារព្ធ រយៈពេល ៣ ថ្ងៃ ។ តែក្រោយមកដោយការវិវត្ត ជឿនលឿន នៃសង្គម និងម្យ៉ាងដោយ ព្រះរាជា មន្ត្រីដែលជាអ្នកមុខអ្នកការ រួមទាំងប្រជារាស្ត្រមានភាពមមារញឹកផងនោះ ទើបព្រះរាជា លោក ក៏បានសម្រេចការប្រារព្ធពិធីនេះមកនៅត្រឹមរយៈពេលមួយថ្ងៃវិញ ពោលគឺចំថ្ងៃ ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ៕

ដកស្រង់ចេញពី៖

http://www.monoroom.info/

http://www.tourismcambodia.org/

Loading…


ចំណាត់ក្រុម៖
មតិយោបល់