Graphic

អំពីតួអង្គ “ព្រះរាម” ដែលអ្នកមិនធ្លាប់បានដឹង


ចុះផ្សាយ៖ ថ្ងៃទី ១៦ ឧសភា ឆ្នាំ២០១២ ម៉ោង ០៧:០៨នាទី

       ព្រះរាម​ ចាប់បដិសន្ធិនៅក្នុងត្រកូលក្សត្រជាបុត្ររបស់ព្រះបាទទសរថ ។ ព្រះរាមរៀនចេះចប់គម្ពីរវេទមានឫទ្ធិអំណាចខ្លាំង ពូកែអស្ចារ្យគ្មានគូប្រដូចឡើយ  និងមានលក្ខណៈសម្បត្តិជាអាទិពទេព ។     ព្រះរាមជាបុត្រល្អដោះស្រាយទំនាស់វិបត្តិនៅក្នុងរាជវង្សដោយសន្តវិធី  សុខចិត្តចាកចោលនគរ  ដោយពាក្យសត្យៈរបស់ព្រះបាទទសរថ    ក្នុងន័យលើកតំកើងតម្លៃការពារកិត្តិយសកេរ្តិ៍ឈ្មោះព្រះមហាក្សត្រ ។   ព្រះអង្គរក្សាពាក្យសត្យៈ   មិនឱយព្រះរាជាអង្គព្រះមហាក្សត្រ    អាប់យស  ឫទទួលនូវពាក្យនិន្ទាពេប ជ្រាយពីសំណាក់រាស្ត្រ  និងមជ្ឈដ្ឋានជុំវិញឡើយ   គឺសុខចិត្តលះបង់រាជ្យសម្បត្តិ   ទៅរស់នៅក្នុងព្រៃរយៈពេល     ដប់បួនឆ្នាំបួសជា តាបសឥសីដើម្បីសន្តិភាពគ្រួសារក៏ដូចជាសង្គមទាំងមូល ។   ព្រះរាមមានភក្តីភាព ស្មោះត្រង់  ចំពោះស្នេហាមិនដែលមានល្អៀង ពេលក្រុងរាពណ៌ឆក់នាងសីតាទៅបាត់    ព្រះអង្គនឹកស្តាយអាឡោះអាល័យជាពន់ពេក    ព្រោះតែសេចក្តីស្រលាញមានភក្តីភាព ចំពោះនាងសីតា ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់