Active Sport

ស្រុក និង​ ក្រុងនៅខេត្តបន្ទាយមានជ័យ


ចុះផ្សាយ៖ ថ្ងៃទី ២២ ឧសភា ឆ្នាំ២០១២ ម៉ោង ០៧:១២នាទី

បន្ទាយមានជ័យគឺជាខេត្តថ្មីជាងគេ​មួយរបស់ព្រះរាជាណាចក្រកម្ពុជាដែ​លត្រូវបានបង្កើត ឡើងនៅក្នុងឆ្នាំ១៩៨៧ដោយត្រូវបាន​ផ្តាច់ចេញពីខេត្តដ៏ធំបំផុតមួយគឺ​ខេត្តបាត់ដំបង។

រូបភាពនេះដកស្រង់ពីគេហទំព័រ កែវ ច័ន្ទបូរណ៌

ក្នុងខេត្តនេះមានស្រុកទាំងអស់៧ និងក្រុង ២ គឺ៖

  1. ក្រុង សិរីសោភ័ណ
  2. ក្រុង ប៉ោយប៉ែត
  3. ស្រុក មង្គលបុរី
  4. ស្រុក ព្រះនេត្រព្រះ
  5. ស្រុក ភ្នំស្រុក
  6. ស្រុក ថ្មពួក
  7. ស្រុក ស្វាយចេក
  8. ស្រុក ម៉ាឡៃ
  9. ស្រុក អូជ្រៅ

ដែលក្នុងនោះសិរីសោភ័ណគឺជាទីប្រជុំជនធំជាងគេនិងជាទីតាំងមូលដ្ឋានរដ្ឋបាលរបស់ខេត្ត។ត្បិតថាបន្ទាយមានជ័យ​ ជាខេត្តថ្មីតែខេត្តនេះមានការរីកចំរើនយ៉ាងឆាប់រហ័សមិនចាញ់ខេត្តដទៃប៉ុន្មានទេជីវភាពប្រជាជនក្នុងខេត្តមានភាពស៊ី វីល័យឡូយឆាយនិងសំបូរបែបបើប្រៀបធៀបជាមួយទីក្រុងភ្នំពេញនិងបណ្តាខេត្តផ្សេងអ្វីដែលទាក់ទាញភ្នែកអ្នកបាន ឆ្លងកាត់ខេត្តភ្លាមប្រហែលជាភាពស៊ីវីល័យដោយម៉ូតូឡានថ្មីៗទូរស័ព្ទទំនើបៗព្រមទាំងប្រជាជនពោរពេញដោយភាព រាក់ទាក់អស់ពីបេះដូង។ខេត្តនេះផងដែរមានសក្តានុពលខាងពាណិជ្ជកម្មកសិកម្មទេសចរណ៍និងទំនាក់ទំនងការបរទេស។ ដោយសារខេត្តមានព្រំដែនមួយភាគនឹងប្រទេសថៃនិងមានតំបន់ប៉ោយប៉ែតដែលជាច្រកសេដ្ឋកិច្ចអន្តរជាតិយ៉ាងសំខាន់ បានធ្វើឲវិស័យពាណិជ្ជកម្មមានភាពមមារញឹកយ៉ាងសំបើមនិងបានក្លាយជាវិស័យចំបងរបស់ខេត្ត។

អាស្រ័យដោយមាន ប្រព័ន្ធស្រោចស្រពខ្វាត់ខ្វែងដែលក្នុងនោះមានស្ទឹងសិរីសោភ័ណជាខ្សែមេឲនិងដីដ៏មានជីជាតិបានជួយជំរុញវិស័យកសិកម្ម ឲមានភាពរីកចំរើនគួរកត់សំគាល់។ងាកមកមើលវិស័យទេសចរណ៍ក៏ឃើញថាមានការរើកចំរើនណាស់ដែរ។ខេត្តបន្ទាយ មានជ័យមានប្រាសាទបន្ទាយឆ្មាបន្ទាយទ័ព្ទតំបន់អាងទឹកត្រពាំងថ្មភ្នំជញ្ចាំងភ្នំកងវ៉ាភ្នំតូចភ្នំធំភ្នំបន្ទាយនាងច្រកសេដ្ឋកិច្ច ប៉ោយប៉ែតនិងម៉ាឡៃ។ល។ក្រៅពីនោះនៅមានកន្លែងកំសាន្តពេញនិយមដទៃទៀតដូចជាសួនស្នេហ៍ជនបទសួនលាប ភីពង្រកងវ៉ា(ចំការពោតប៉ិគកត្រសក់ស្រូវ)កំព្រីង,ភ្នៀត,កោះពងសត្វ(កន្លែងដុតពោតស្ទូចត្រីនិងលំហែរយកខ្យល់អាកាស) បឹងត្រាវ(កន្លែងកំសាន្តពេលចូលឆ្នាំ)ម្អមស្រែ(សែរសិន)ស្ពានស្នេហ៍(អូរអណ្តូង)មង្គលបុរី(សាច់គោល្បី)គោកទន្លាប់(ក្រឡាន ដ៏ឈ្ងុយ)ភ្នំធំ,អូរញរ(ស៊ុបគោ ពោះគោ)បន្ទាយនាង (បុកសណ្តែក)។

Loading…


ចំណាត់ក្រុម៖
មតិយោបល់