ការកសាងប្រាសាទខ្មែរ


ចុះផ្សាយ៖ ថ្ងៃទី ២៨ ឧសភា ឆ្នាំ២០១២ ម៉ោង ២០:៤១នាទី

ប្រាសាទបុរាណខ្មែរទាំងឡាយទោះជាប្រាសាទភ្នំក្តីប្រាសាទសង់លើដីបុព្វបុរសខ្មែរមិន មែនកសាងសម្រាប់ធ្វើជាបរមរាជវាំងរបស់ព្រះមហាក្សត្រឡើយ។ គឺសម្រាប់៖

១. ឧទ្ទិសថ្វាយអាទិទេពឫទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជា៖

  • ប្រាសាទភ្នំបាយ៉ង់៖ កសាងដោយព្រះបាទឥន្ទ្រវរ័្មនទី១សម្រាប់ឧទ្ទិស ថ្វាយចំពោះព្រះសិវ
  •  ប្រាសាទមេបុណ្យខាងលិច៖ កសាងដោយព្រះបាទឧទយោទិត្យវរ្ម័នទី

២ សម្រាប់ដំកល់បដិមាព្រះវិស្ណុកំពុងផ្ទំអំពីលង្ហិន

  • ប្រាសាទអង្គវត្ត៖កសាងោដោយព្រះបាទសូរ្យវរ្ម័នទី២សម្រាប់តម្កល់បដិមាព្រះវិស្ណុមាននាមថាបរមវិស្ណុលោក។​២.ឧទ្ទិសថ្វាយពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានដូចជា៖
  • ប្រាសាទបាយ័ន៖ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ.ស១២០០សម្រាប់តម្កល់បដិមាពុទ្ធរាជដែលមានកំពស់៤០០ម

៣. ឧទ្ទិសថ្វាយទេវរាជ (តំកល់លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា)ដូចជា៖

  • ប្រាសាទបាគង៖ កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងគ.ស ៨៨១

៤. ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជា មានមាតាបិតា ជីដូនជីតា និង វីរជនខ្លះដូចជា៖

  • ប្រាសាទព្រះគោ៖ កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ក្នុងគ.ស ៨៧៩ សម្រាប់ឧទ្ទិសថ្វាយមាតាបិតា និងជីដូនជីតាព្រះអង្គ

Loading…


ចំណាត់ក្រុម៖
មតិយោបល់