Graphic

ភ្នំយ៉ាតជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តមួយនៅក្រុងប៉ៃលិន


ចុះផ្សាយ៖ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១២:២៩នាទី

ភ្នំយ៉ាតជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តមួយនៅក្រុងប៉ៃលិន (បច្ចុប្បន្ន​បានប្តូរឈ្មោះជាខេត្តប៉ៃលិន) ដែលប្រជាពលរដ្ឋជិតឆ្ងាយគោរពបូជា ហើយក៍ជា​ទីតាំងដែលសំបូរទៅដោយ ត្បូងពេជ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ មានប្រវត្តិនិទានថា ភ្នំយ៉ាតបានចាប់ផ្តើមក្លាយ​ជាទីកនែ្លងគោរពបូជាសុំសេចក្តីសុខសប្បាតាមការ​ ណែនាំរបស់តាយ៉ាតចាប់ពីឆ្នាំ ១៩២២មក ដែលភ្នំនេះមានបណ្តោយ ៧០០ម៉ែត្រ និង កំពស់ ៦០ ម៉ែត្រ ។​ភ្នំយ៉ាតនេះ មិនត្រឹមតែជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះទេ តែជាកនែ្លងសំបូរទៅដោយរ៉ែត្បូងពេជ្រ ដ៍មានតម្លៃច្រីនប្រភេទទៀត​ផង ។

រមណីយដ្ឋាននេះ មានផ្លូវឡើងចំនួន ២ គឺមួយសម្រាប់ដើរដែលមានកាំ​ជណ្តីរចំនួន ៤២​កាំ និង ផ្លូវមួយទៀតសម្រាប់ជិះម៉ូតូ រថយន្ត ឡើង។ ភ្នំយ៉ាត​មានបរិវេណ៣០០០ម៉ែត្រក្រឡា នៅលើកំពូលភ្នំមានកនែ្លងគោរពបូជា យ៉ាងច្រើន ដែលប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំ ចំពោះបារមីស័ក្តិសិទ្ធទាំងនោះ។ ក្រៅពី​ កន្លែងគោរពបូជារបស់ពុទ្ធបរិស័ទ្ធនៅមានសំណង់តូចៗ(ខ្ចូស)ជាច្រើនសម្រាប់ អង្គុយកំសាន្តមើលទេសភាពនៅទីនោះផងដែរ។

តាមប្រវត្តិក្រុងប៉ៃលិននេះ ស្ថិតនៅចំណុះខេត្តបាត់ដំបងត្រូវបានសៀមត្រួតត្រា ហើយមានជនជាតើកូឡានាំគ្នាជីកត្បូងតាំងពីឆ្នាំ ១៨៧៦ នៅម្តុំបរិវេណភ្នំយ៉ាតសព្វ​ថ្ងៃនេះ។ លុះឆ្នាំ១៨៨១ ពួកកូឡាមានទំនាស់គ្នាក្នុងការជីកត្បូង ក៍បានលេចឭដំណឹង ដល់រាជការសៀម ខេត្តចន្ទប៊ុនបានចាត់ឱ្យឈ្មោះ ម៉ុង ឃុនទី ធ្វើមេការទារពន្ធ​នៅទីនោះ។ លុះដល់ឆ្នាំ ១៩០៤ រាជការសៀមត្រូវប្រគល់ខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែងថ្វាយមក​ព្រះចៅដែនដីខ្មែរ ព្រះករុណាព្រះបាទសមេ្តចព្រះ ស៊ីសុវត្ថិ វិញ ដែនដីប៉ៃលិន ត្រូវបារាំង កាន់កាប់វិញម្តង ហើយបានប្រគល់ឱ្យប្រតិភូរ៉េស៊ីដង់​ប្រចាំខេត្តបាត់ដំបង ជាអ្នកកាន់កាប់ និង ហូតពន្ធដាលើរបរជីកត្បូងនេះបន្តទៀត។ បន្ទាប់មកគេបានរៀបចំប្រព័ន្ធគមនាគមន៍ តភ្ជាប់មកខេត្តបាត់ដំបងដើម្បីសម្រួល​ចរាចរណ៍រហូតដល់សម័យសង្គមរាស្រ្តនិយម ទើបមានការសាងសង់សំណង់​ផ្សេងៗដូចជាផ្លូវថ្នល់ ដើម្បីបម្រីឱ្យប្រជាពលរដ្ឋជិតឆ្ងាយ។

រូបភាពដកស្រង់ពី sroksrear

រឿងព្រេងនិទានភ្នំយ៉ាត​     ទាក់ទិនប្រវត្តិភ្នំយ៉ាតមានរឿងដំណាលថា​ កាលណោះមានប្តីប្រពន្ធ ២នាក់ មានឈ្មោះយ៉ាតដូចគ្នា គឺប្តីក៍ឈ្មោះយ៉ាត ប្រពន្ធក៍ឈ្មោះយ៉ាត រស់នៅប្រកបរបរ​ជីកត្បូង នៅក្រុងប៉ៃលិន លុះពេលចាសជរាពួកគាត់ពុំអាចធ្វើការធ្ងន់ៗដូចសព្វដង​បានទាំងពីអ្នកប្តីប្រពន្ធ ក៍ទៅតាំងធម៌លើភ្នំមួយ (ដែលហៅថាភ្នំយ៉ាតនេះសព្វថៃ្ង) ។ អ្នកផងក៍សន្មតយកឈ្មោះ​គាត់ជាភ្នំនេះឡើង ប៉ុនែ្តកាសន្មតនេះគេពុំអាចនឹកនា រកន័យយ៉ាងណានោះទេគ្រាន់តែឱ្យស្រួលហៅ និង ស្រួលសំគាល់ប៉ុណ្ណោះត្បិត​នៅប៉ៃលិនមានកំពូលភ្នំខ្ពស់ៗជាច្រើន កនែ្លងដូចេ្នះបើទីណាមានភាពសំគាល់​ដូចមេ្តច គេសន្មតយកតាមភិនភាគនោះធ្វើជាឈ្មោះតែម្តង។

នៅពេលដែលអ្នក​ស្រុកប៉ៃលិនធ្លាប់យកត្បូងទៅលក់នៅស្រុកសៀមជាញឹកញ៉ាប់ ដើម្បីដូរយកប្រាក់​កាសនោះ គេក៍ទិញកាំភ្លីងសម្រាប់យកមកការពារភូមិឋានរបស់គេ នៅពេលអផ្សុក​អ្នកទាំងនោះ តែងយកកាំភ្លើងទៅបាញ់សត្វលេងពេញតែព្រៃ នាំឱ្យផ្អើលដល់ពពួក​អារក្ស អ្នកតា នៅក្នុង ព្រៃនោះ។ ថ្ងៃមួយអ្នកតាដែលមានឫទ្ធិជាងគេបានដំណែង​ខ្លួនមកជួបជាមួយតាយ៉ាត និងយាយ យ៉ាត ដើម្បីផ្តាំឱ្យនិយាយនឹងពួកបាញ់ទាំង​នោះកុំឱ្យដើរបាញ់ទៀត នាំឱ្យពួកអារក្សអ្នកតាទាំងអស់រត់ខ្ចាត់ខ្ចាយ ដូចេ្នះសូម​ឱ្យលែងបាញ់នោះនឹងជួយឱ្យរកឃើញត្បូងមានតម្លៃជាច្រើន ទៀតសម្រាប់ធ្វើអ្នក​មាន តែបើមានហើយត្រូវនាំគ្នាកសាងវត្តមួយនៅលើភ្នំនេះ ហើយត្រូវលេងរបាំ​ក្ងោករៀងរាល់ថ្ងៃសីលផង ។

ផ្តាំរូចអ្នកតា ក៍រលាយខ្លួនបាត់ទៅវិញភ្លាម តមក យាតាប្តីប្រពន្ធ ក៍យករឿងនេះទៅប្រាប់អ្នកស្រុកឱ្យដឹងគ្រប់គ្រប់គ្នាហើយអ្នកស្រុក​ក៍ព្រម គោរពតាមបំណងអ្នកតានោះរហូតមក។ភ្នំយ៉ាត បានក្លាយជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ សម្រាប់ទាក់ទាញភ្ញៀវ​ទេសចរណ៌ ព្រមទាំងមានជំនឿរថាមានបារមីស័ក្តិសិទ្ធិចំណែកក្នុងដីមានត្បូងពេជ្រ​ ដ៍មានតម្លៃយ៉ាង ច្រើន ។ ប៉ុនែ្ត បន្ទាប់ពីប្រទេសយីងមានសង្រ្គាមមកធ្វើឱ្យទ្រព្យ​សម្បតិ្តគ្រប់ប្រភេទ នៅលើទឹកដីប៉ៃលិនត្រូវបានបាត់បង់ស្ទើរអស់ទៅហើយ ។

មានចំងាយប្រហែល៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញ​ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ​៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើ​គេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់