Graphic

ស្វែងយល់អំពីព្រះសិវៈនៅក្នុងសាសនាព្រាហ្មណ៍


ចុះផ្សាយ៖ ថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១២ ម៉ោង ១០:៣១នាទី

ព្រះសិវៈ គឺជាព្រះមួយដែលមាននៅក្នុងសាសនាព្រាហ្មណ៍មានលក្ខណៈពិសេសសម្រាប់ សម្គាល់ដូចតទៅ៖

  • មានមុខមួយ ប៉ុន្តែអាចបែងភាគជាមុខ៥
  • កខៀវ (ក្នុងរឿងព្រះកុរមៈ)
  • សម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី
  • ពាក់មូករាងរមូរមូល ហើយនៅនឹងមួកមានរូបព្រះចន្ទមួយចំណិតរាងកណ្តៀវ
  • មានភ្នែក៣ដែលភ្នែកទី៣គឺអគ្គីនេត្រនៅនឹងថ្ងាសសម្រាប់ក្រឡេកឆេះ
  • ពាក់នាគជាសង្វារ
  • មានគោឡើងកឈ្មោះនិន្ទជាជំនិះ
  • មានមហេសី ឬ សក្តិ អង្គគឺ៖
    • នាង ទុរគា
    • នាង ឧមា
    • នាង គោរី
    • នាង កាលី
    • នាង ចន្ទី
    • នាង បរវតី
    • នាង កុមារី
    • នាង ទេវី
    • នាង មហាទេវី

ព្រះសិវៈមានបុត្រ២ព្រះអង្គគឺស្កន្ទ(Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេវៈ។អាតិទេពទាំងពីរគឺជាបុត្ររបស់ព្រះសិវៈ និងនាងទុរគា។ នាងទុគាគឺជាមហេសីដើមរបស់ព្រះសិវៈហើយនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជា ជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់នាង។

  • មានទីតាំងនៅលើភ្នំកៃលាស (Kailasa) នាព្រៃហេមពាន្ត
  • កេតនភណ្ឌមាន ធ្នូ ស្គរ ដំបងធំ ខ្សែចង (សម្រាប់ចង់ពួកសភាវៈអាក្រក់) ច្បូកផ្លែបី ឬត្រីសូល៍។

សង្ខេប

  1. ចំពោះរូបឥសូរ មុនដំបូងគេសាងរូបអាទិទេពនេះជាលិង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) នាង ឧមាជានិមិត្តរូបនៃការបង្កើតលោក។ នៅប្រទេសឥណ្ឌានាសតវត្សទី ១២ មាននិកាយមួយឈ្មោះវីរសិវៈនិយម គោរពសិវៈដោយចាត់ទុកព្រះសិវៈជាព្រះដែលធំជាងគេ។ គេបានកសាងលិង្គជាតំណាងហើយយកលិង្គនេះមក ពាក់ជាប់នឹងខ្លូនទៀតផង។

Loading…


ចំណាត់ក្រុម៖
មតិយោបល់