Graphic

ឧបករណ៍ភ្លេង


ចុះផ្សាយ៖ ថ្ងៃទី ១០ សីហា ឆ្នាំ២០១២ ម៉ោង ០៧:៣៧នាទី

គ្រឿងភ្លេងទាំងឡាយ កើតឡើងដោយសារមនុស្សបានយកធម្មជាតិមកច្នៃហើយបង្កើត ជាឧបករណ៍ផ្សេងៗដែលខ្លះត្រូវបានយើងឃើញរហូតដល់ពេលបច្ចុប្បន្ននិងឧបករណ៍ ភ្លេងខ្លះទៀតវាក៏បាត់បង់ទៅវិញដែរ។ ធម្មជាតិមានសំបូរបែបដូចជា ភ្លៀង ខ្យល់ រុក្ខជាតិ សត្វនិងសម្លេងផ្សេងៗគឺជាមូលដ្ឋានដែលបង្កើតឡើងជាសម្លេងយ៉ាងច្រើនធ្វើឲ្យមនុស្ស មានការចាប់អារម្មណ៍រួចបង្កើតអារម្មណ៍រួចបង្កើតទៅជាឧបករណ៍ផ្សេងៗសម្រាប់ត្រាប់ តាមសម្លេងធម្មជាតិទាំងនោះ ដូចជា មនុស្សយកប្ញស្សីមកកាត់តំរៀបគ្នាបង្កើតបានជា ឧបករណ៍ភ្លេងផ្សេងៗសម្រាប់កេះ ឫគោះដូចជា រនាត ក្រពះ ក្រាប់ ឫឧបករណ៍ផ្សេងៗទៀត។ ឧបករណ៍ភ្លេងទាំងឡាយណាដែលលេងល្អមានភាពស៊ីចង្វាក់គ្នាមានក្បួនខា្នត ត្រឹមត្រូវត្រូវបាគេបញ្ចូលវាឲ្យទៅជាក្រុមតែមួយបង្កើតបានជាវង់ភ្លេងដែលប្រគុំទៅមានភាពពីរោះរណ្តំ ណែងណង សម្រាប់បំពេអារម្មណ៍របស់មនុស្ស….។ បន្ទាប់ពីបង្កើតបានវង់ភ្លេងរួចហើយ ដើម្បីឲ្យកាន់តែល្អប្រសើរ ថែមទៀតនោះ មនុស្សក៏បានបង្កើតមានជារបាំ និងចម្រៀងបន្ថែមទៀត សម្រាប់ផ្សំជាមួយនឹងវង់ភ្លេងឲ្យកាន់តែស៊ីចង្វាក់គ្នាបន្ថែមទៀត។

អត្ថបទទទួលបានពី ចំណេះដឹងវប្បធម៏ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់