របាំរាំវង់


ចុះផ្សាយ៖ ថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១២ ម៉ោង ១៤:១៤នាទី
រូបភាពដកស្រង់ពីsuperangkor.com

បានជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កាមានគូប្រុសស្រី ដើររាំបន្តបន្ទាប់គ្នាជាវង់មូល។លាវហៅរបាំនេះថាឡាំលាវឫឡាំកេន ឯសៀមហៅថា ឡាំថួន។តាមពិតរបាំរាំវង់ជាសិល្បៈចាស់បុរាណដែលប្រភពដើមនៅប្រទេសខ្មែរយើង នេះឯង។ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួច ហើយទើបចូលមកប្រទេសខ្មែរវិញ។សព្វថ្ងៃរបាំនេះក្លាយជារបាំប្រជាប្រិយទៅហើយ។ គេតែងតែសង្កេតឃើញនៅគ្រប់ខែត្រមានការនិយមរាំវង់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំ។ ជួនកាល គេរាំនៅពេលទំនេរពីការងារ ឫនៅពិធីជប់លៀងក្នុងឱកាសពិធី អាពាហ៍ពិពាហ៍និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។

 

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់