Active Sport

ប្រាសាទបាយ័នជាប្រាសាទមានលក្ខណៈប្រាសាទភ្នំ


ចុះផ្សាយ៖ ថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១២ ម៉ោង ១៤:២២នាទី
រូបភាពដកស្រង់ពីkhmertrips

ប្រាសាទបាយ័ន ជាប្រាសាទមួយដែលមានលក្ខណៈជាប្រាសាទភ្នំ   ក្នុងកំឡុងឆ្នាំ១២០០ ក្នុងរាជ្យស្តេចខ្មែរមួយអង្គដ៏ល្បីល្បាញ គឺព្រះបាទជ័យវរ្ម័នទី៧ (គ.ស១១៨១-១២១៨) ។ ប្រាសាទនេះ កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ។   ប្រាសាទបាយ័នមានទីតាំងនៅចំកណ្តាល នៃក្រុងអង្គរធំដែលមានកំពែងដ៏រឹងមាំរាងមានជ្រុងស្មើ និងមានកសិណទឹកព័ទ្ធជុំវិញ (ស្រះទឹក)។
កំពែងទាំងនេះមានប្រវែង៣គ.ម ក្នុងមួយជ្រុង  និងមានខ្លោងទ្វារចូលចំនួន៥គឺ៖

  • ខ្លោងទ្វារខាងត្បូងមួយ គេហៅថា ខ្លោងទ្វារទន្លេអុំ។
  • ខ្លោងទ្វារខាងលិចមួយ គេហៅថាខ្លោងទ្វារវត្តគោកធ្លក។
  • ខ្លោងទ្វារខាងកើតមួយ (ទល់មុខបាយ័ន) គេហៅថា ខ្លោងទ្វារខ្មោច ឫមរណៈ។
  • ខ្លោងទ្វារខាងកើតមួយ (ចេញតាមវង់តូច) គេហៅថា ខ្លោងទ្វារជ័យ។
  • ខ្លោងទ្វារខាងជើងមួយ គេហៅថា ខ្លោងទ្វារដៃឆ្វេងឆ្នាំង។

* រាល់ខ្លោងទ្វារចូល សុទ្ធតែមានលំអដោយប៉មប្រាសាទ ដែលរចនាដោយរូបក្បាល ៤មុខ បួនអមសងខាងដោយរូបក្បាលដំរី៣ព្រមទាំងមានរូបយក្ស  និងទេវៈឈរអមទ្រ ឫទាញពស់នាគជាប់បង្កាន់ដៃថែមទៀត។
* ប្រាសាទបាយ័នមានប៉មប្រាសាទទាំងអស់ចំនួន ៥៤ ប៉មនីមួយៗត្រូវបានរចនាឲ្យមានមុខបួនដែលជាលក្ខណៈពិសេសនៃការសាងសង់ប្រាសាទសម័យនោះ។
* ប្រាសាទបាយ័នសង់បែរមុខទៅទិសខាងកើត ឧទ្ទិសទៅក្នុងលទ្ធិនៃព្រះពុទ្ធសាសនា ដោយមាការតំកល់រូបព្រះពុទ្ធពោធិសត្វកេស្វរៈជាច្រើនព្រមទាំងចម្លាក់រឿងពុទ្ធប្រវត្តិនៅតាមហោជាង។

ឯកសារទទួលបានពី ចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់