តួនាទីរបស់ស្ត្រីខ្មែរតាំងពីសតវត្យទី១


ចុះផ្សាយ៖ ថ្ងៃទី ១២ តុលា ឆ្នាំ២០១២ ម៉ោង ០៧:២២នាទី

តួនាទីរបស់ស្ត្រីខ្មែរចំពោះសង្គមជាតិតាំងពីសតវត្សទី១រហូតដល់សម័យអង្គរ គឺមានដូចតទៅ៖  ជាទូទៅតាមរយៈអរិយធម៌របស់ប្រជាជនកម្ពុជាយើងសង្កេតឃើញថាស្ត្រីខ្មែរមានតួនាទីចាំបាច់ណាស់នៅក្នុងសង្គមជាតិ ស្រ្តីខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយសេដ្ឋកិច្ច  និងវប្បធម៌តាំងពីកកើតទឹកដីខ្មែរមកគឺ៖
– សម័យនគរភ្នំនាសតវត្សទី១ ស្តេចស្រីខ្មែរមួយអង្គព្រះនាង លីវយី ឫ ព្រះនាងសោមា ជាអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិរីកចម្រើនក្រៃលែងដោយព្រះនាងបានបង្កើតស្ថាប័ននានាដើម្បីធានានូវស្ថិរភាពនយោបាយ  និងរៀបចំរបបគ្រប់គ្រងតាម “របបមាតាធិបតេយ្យ”  ដែលជារបបមួយឲ្យតម្លៃទៅលើស្ត្រីជាធំជាមេដឹកនាំជាមេគំនិតក្នុងការដោះស្រាយបញ្ហាគ្រួសារ    និងសង្គមជាតិ។

-សម័យអង្គរពីសតវត្សទី៩ ដល់ទី១៤ ការផ្ទេររាជ្យសម្បត្តិ គឺធ្វើតាមរយៈខ្សែលោហិតខាងម្តាយមតេយ្យកា”។
-ក្នុងឆ្នាំ១២៩៥ ស្ត្រីមានសិទ្ធិពេញលេញក្នុងជីវភាពសង្គមដូចជាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានប្រគល់តួនាទីដល់ព្រះរាជអគ្គមហេសីព្រះនាមឥន្ទ្រទេវីជួយរៀបចំកម្មវិធីនយោបាយសង្គមកិច្ច  វប្បធម៌   ការគ្រប់គ្រងការ ការពារជាតិ   ការអប់រំបណ្តុះបណ្តាលចំណេះដឹង  បណ្តះស្មារតីពលរដ្ឋរហូតធ្វើឲ្យសម័យអង្គរស្គាល់នូវភាពរុងរឿង ល្បីល្បាញព្រោះតែមានព្រះនាងឥន្ទ្រទេវី ជាទីប្រឹក្សាផ្ទាល់របស់ព្រះស្វាមីនេះឯង។

ឯកសារទទួលបានពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់