ពិពណ៌នាសង្ខេបពីរឿង មាលាដួងចិត្ត


ចុះផ្សាយ៖ ថ្ងៃទី ២៣ តុលា ឆ្នាំ២០១២ ម៉ោង ១៧:៥៧នាទី

រឿង មាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៣៩ ហើយសរសេរចប់បរិបូរណ៍ ក្នុងឆ្នាំ១៩៤១។  បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។រឿងនេះនិពន្ធដោយ លោក នូ ហាច  មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទិឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦  (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និងនយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយមស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់