ប្រវត្តិពិធីបុល័ក្តដែលគ្រប់គ្នាចង់ដឹង


ចុះផ្សាយ៖ ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១២ ម៉ោង ១១:១៧នាទី

គេធ្វើពិធីបុកល័ក្តនេះដើម្បីយកល័ក្តមកធ្វើធ្មេញបំពេញលក្ខណ៍កូនស្រីដែលចូលម្លប់ ។ នារីព្រហ្មចារិនី២នាក់ត្រូវចាត់ឲ្យមកបុកល័ក្តក្រមរ  (ល័ខ/ល័ក្តម៉្យាង  ដែលមានពណ៌ក្រហមជាំ គេបន្ទំនៅលើមែកឈើស្នូលសង្កែធ្នង់ជាដើម)  ចេញពីមែកឈើរួចទៅប្រគល់ឲ្យអាចារ្យ ។​  អ្នកដើរតួបុកល័ក្តច្រើនតែជ្រើសរើសចេញពីអ្នកដែលចេះកំប្លុកកំប្លែង​ ។ គេយក ល័ក្តក្រហមទៅដាក់ក្នុងត្បាល់ហើយអ្នកទាំងពីររាំបញ្ចេញក្បាច់ដើរជុំវិញត្បាល់ ។ ម្នាក់ដៃម្ខាង កាន់ផ្តិលដែលមានស្លឹកខ្លុងត្បែងទ្រាប់នៅបាតផ្តិលរាំដើរមុខក្រោយគ្នា ។ ទាំងពីរនាក់ច្រៀង បទបុកល័ក្តច្រៀងផងបុកផងរហូតទាល់តែល្អិតទើបនាំគ្នាកាយដាក់ក្នុងផ្តិលរួចហើយ ប្រគល់ជូនអាចារ្យ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់