អាបមានមែនឬទេ?


ចុះផ្សាយ៖ ថ្ងៃទី ០៥ ធ្នូ ឆ្នាំ២០១២ ម៉ោង ១២:៤១នាទី

សួស្តីប្រិយមិត្តតើអ្នកធ្លាប់ឮពីអាបទេ?អ្នកទាំងអស់គ្នាស្គាល់អាបអត់?តើអាបពិតជាមាន មែនដែរឬទេនៅលើលោកយើងនេះ?តោះនាំគ្នាស្វែងយល់ទាំងអស់គ្នាបើតាមវចនានុក្រម ខ្មែរសម្តេចជូនណាតបានសរសេរថាអាប(ន.)ឈ្មោះសិល្បវិទ្យាទុរាចារមួយយ៉ាងរបស់ មនុស្សស្រីមានពិធីចងបិសាចឲ្យកាន់កាប់សម្រាប់ប្រើធ្វើគេឲ្យឈឺចាប់ចុកសៀត:របៀន ចាប់អាប។អាបប្រពៃណីខ្មោចអាបដែលគេបោះបង់លែងថែរក្សាទៅហើយ។ស្រីពូជអាប ស្រីដែលជាប់ពូជពីស្រីចេះអាបពីមុនៗមក។

តាំងពី​សម័យ​បុរាណ​ត​រហូត​មក​ដល់​សម័យ​ក្រោយៗ​ទៀត ហើយ​សូម្បី​តែ​នៅ​សម័យ​បច្ចុប្បន្ន​នេះ ក៏​នៅ​មាន​ជំនឿ​ទៅ​លើ​អាបធ្មប់​នេះ​ដែរ។ គេ​ជឿ​ថា អាប និង​ធ្មប់​នោះ​ជា​ឥទ្ធិពល​ម៉្យាង ដែល​មាន​អានុភាព​មក​លើ​ជីវិត​មនុស្ស​ទូទៅ ដែល​អានុភាព​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ស្លាប់ ឬ​ជា​សះស្បើយ​ឡើង​វិញ​តាមបញ្ជា​នៃ​មនុស្ស​​ដែល​ជា​រូប​អាប ឬ​គ្រូ​ធ្មប់​នេះ។ មិនមែន​តែ​នៅ​ប្រទេស​ខ្មែរ​យើង​ទេ ប៉ុន្តែ​នៅ​ប្រទេស​ដទៃ​ទៀត នៅ​ទ្វីប​អាហ្វ្រិក អាស៊ី ពិសេស​ក្នុង​សង្គម ដែល​រស់​នៅ​ដាច់​ឆ្ងាយ​ពី​មជ្ឈដ្ឋាន​អារ្យធម៌ គេ​នៅ​តែ​ជឿ​ទៅ​លើ​ឥទ្ធិពល​នៃ​សិល្បសាស្ត្រ​នេះ។ អ្នកប្រាជ្ញ​នៅ​បស្ចិម​ប្រទេស​ជា​ច្រើន​បាន​វាយ​តម្លៃ​ជំនឿ​នេះ​ថា មាន​ឥទ្ធិពល​មួយ​ផ្នែក​តាម​រយៈ​ចិត្តសាស្ត្រ។ ក្រៅ​ពី​នេះ​ជំនឿ​ចំពោះ​អាប និង​ធ្មប់​ស្ថិត​នៅ​ជា​អាថ៌កំបាំង​សម្រាប់​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នៅ​ឡើយ។ បណ្ដា​អ្នក​ប្រាជ្ញ​ស្រាវជ្រាវ​ខាង​មន្តអាគម (Magic) ធ្លាប់​បាន​គិត​ថា៖ អំពើ (maléfice) ចំណុះ​ទៅ​លើ​មុខ​សញ្ញា ពីរ​ជា​មូលដ្ឋាន៖
ភាគី​អ្នក​ធ្វើ
ភាគី​អ្នក​ទទួល​អំពើ
1- ភាគី​អ្នក​ធ្វើ :
តែងតែ​ចេះ​លៃ​ច្នៃ​យ៉ាងណា​ឲ្យ​អ្នក​ផង​ចាប់​អារម្មណ៍​ថា អំពើ​នេះ​មាន​ប្រសិទ្ធភាព​កាច​សាហាវ​សម្បើម​អស្ចារ្យ​គួរ​ឲ្យ​តក់ស្លុត នៅ​ពេល​ដែល​គេ​ចាត់ចែង​រៀបចំ​ធ្វើ​ពិធី​ប្រសិទ្ធី ឬ​តម្រង់​អំពើ​នេះ​ឆ្ពោះ​ទៅ​រក​មនុស្ស​ណាមួយ ។

2- ភាគី​អ្នក​ទទួល :
ភាព​សាហាវ​សម្បើម​អស្ចារ្យ​នៃ​ពិធី​បញ្ជូន​អំពើ​នេះ ធ្វើ​ឲ្យ​អ្នក​បាន​ឃើញ (អ្នក​នៅ​ជិតខាង) រួម​ទាំង​សាមីជន​ដែល​ត្រូវ​ទទួល​អំពើ​នេះ​ផង​មាន​ការ​ភ័យ​តក់ស្លុត​ហើយ ហាក់​ដូចជា​ស្ម័គ្រ​ព្រម​ទទួល​អំពើ​អាប​ធ្មប់​នេះ បាន​ន័យ​ថា ខាង​ផ្លូវ​ចិត្ត​គេ​អស់សង្ឃឹម ឬ​គេ​បាន​ឈឺ​ជា​ស្រេច​រួច​ទៅ​ហើយ ដោយ​ដេក​រង់ចាំ​តែ​ការ​ឈឺចាប់ និង​សេចក្ដី​ស្លាប់​តែប៉ុណ្ណោះ។ សព្វថ្ងៃ​នេះ​កុលសម្ព័ន្ធ​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ លាវ ខ្មែរ ក៏​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​អំពើ​របស់​អាប​ធ្មប់​នេះ​ដែរ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់