ឈ្មោះខេត្តដែលមានរបាំប្រពៃណីខ្មែរ


ចុះផ្សាយ៖ ថ្ងៃទី ០១ មករា ឆ្នាំ២០១៣ ម៉ោង ០៧:៣៣នាទី

សួស្តីប្រិយមិត្តរបស់ខ្ញុំស្រឡាញ់ប្រទេសខ្ញុំថ្ងៃនេះពិតជាសប្បាយចិត្តណាស់ព្រោះថ្ងៃនេះ ជាថ្ងៃថ្មីហើយក៏ជាថ្ងៃទីមួយនៃឆ្នាំ២០១៣ផងដែរ។តោះថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាឲ្យ ស្គាល់ពីរបាំប្រពៃណីខ្មែរបន្តិចតើរបាំប្រពែណីគឺជាអ្វីទៅ?បាទចឹងសូមនិយាយតែម្តងរបាំ ប្រពៃណីគឺសម្គាល់ប្រភេទរបាំទាំងឡាយណាដែលស្ថិតជាប់នឹងពីធីប្រពៃណីឬពីធីតំណ​ត្រកូលតាំងពីយូរលង់​ណាស់មកហើយ។របាំប្រពៃណីដែលតាមខេត្តខណ្ឌក្នុង ព្រះរាជាណាចក្រកម្ពុជាមាន៖

  1. ខេត្តសៀមរាប​៖ របាំត្រុដិ របាំត្រុដិនាងមេវ របាំចាក់អង្រ្កង
  2. ខេត្តពោធិសាត់៖ របាំបេះក្រវាញ របាំសែនភ្លយ របាំក្ងោកពោធិសាត់
  3. ខេត្តកំពង់ស្ពឺ៖ របាំដាល់អំបុក របាំស្គរ របាំគងសួយ របាំភ្លយសួយ
  4. ខេត្តកំពង់ឆ្នាំង៖ របាំក្អម របាំបរគោ របាំអារក្ខចាម
  5. ខេត្តស្ទឹងត្រែង៖ របាំគែន របាំវាយគូយ
  6. ខេត្តកំពង់ធំ៖ របាំចាក់គ្រើល របាំត្បាល់កាប់(ត្បាល់ក្តឿង)
  7. ខេត្តកណ្តាល៖ របាំអន្ទង់ហែល
  8. ខេត្តតាកែវ៖ របាំច្រម
  9. ខេត្តស្វាយរៀង៖ របាំគោះត្រឡោក(កណ្តូបសេះ)
  10. ខេត្តកោះកុង៖ របាំព័ទ្ធរ៉ុង
  11. ខេត្តប៉ៃលិន៖ របាំក្ងោកប៉ៃលិន
  12. ខេត្តក្រចេះ៖ របាំគងស្ទៀង
  13. ខេត្តរតនគិរី៖ របាំរាំវង់ភូមិថ្មី (រាំវង់ស្រ៊ុកហ៊ានទើម)
  14. ខេត្តរតនគិរី-មណ្ឌលគិរី៖ របាំកាប់ក្របីផឹកស្រា របាំតូណៃទិន
  15. ខេត្តកណ្តាល-តាកែវ៖ របាំវាយក្រាប់
  16. ខេត្តកំពង់ស្ពឺ- កំពង់ធំ៖ របាំកន្តៃរ៉ែ
  17. ខេត្តពោធិសាត់-កំពង់ឆ្នាំង៖ របាំស្នែងទន្សោង
  18. ខេត្តកណ្តាល-ខេត្តកំពង់ចាម-ខេត្តសៀមរាប៖ របាំគោះអង្រែ

ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែររបស់សាកលវិទ្យាល័យបញ្ញាជាតិ

Loading…


ចំណាត់ក្រុម៖
មតិយោបល់