Graphic

ផ្នត់គំនិតដ៏ល្អរបស់ខ្មែរក្នុងរឿង តេមិយជាតក


ចុះផ្សាយ៖ ថ្ងៃទី ១៣ មេសា ឆ្នាំ២០១៣ ម៉ោង ១១:១៥នាទី

ការប្រកាន់ពាក្យសច្ចៈ ត្រង់តេមិយកុមាររក្សាបាននូវការកំណត់របស់ខ្លួនមិនសោយរាជ្យ ព្រះអង្គបានគោរពតាមការកំណត់នេះពិតៗ ដោយបដិសេធការមិនព្រមទទួលរាជ្យបល្ល័ង្ក រួចហើយក៏ចេញទៅសាងផ្នួសរហូតបានសម្រេចនូវនេក្ខម្មបារមី ផ្សព្វផ្សាយអប់រំចិត្តមនុស្ស​ គ្រប់ជាតិសាសន៍ឲ្យអនុវត្តតាមព្រះអង្គគ្រប់គ្នា។
– មានមេត្តា ករុណា មុទិតា ឧបេក្ខា ដល់មនុស្សដូចគ្នា តួយ៉ាងដូចជានាយសារថី ក្តីព្រះតេមិយក្តី សុទ្ធតែមានការអនុគ្រោះ សន្តោសប្រណីសប្បាយរីករាយក្តី សុខចំពោះគ្នាទៅវិញទៅមកក្តី ដោយមិនយកការចងអាឃាតគ្នា ការឆក់ឱកាសយកប្រយោជន៍ពីភាគីម្ខាងៗ ជួបនូវក្តីទុក្ខឡើយ។ ទន្ទឹមនឹងនេះព្រះរាជានៃនគរទាំង៣ក៏បានប្រែប្រួលព្រះទ័យពីការឈ្លានពាននគរពារាណសី មកតេ្រកអរចូលរួមសាងផ្នួសជាមួយរាជវង្សានុវង្សរបស់ព្រះតេមិយ។

ដកស្រង់ពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់