ស្វែងយល់ពីមុខញញឹមរបស់ព្រហ្មមុខបួន


ចុះផ្សាយ៖ ថ្ងៃទី ២១ មេសា ឆ្នាំ២០១៣ ម៉ោង ០៩:៥៣នាទី

ព្រហ្មមុខបួនតំណាង៖

  1. ព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា)។
  2. អំណាចព្រះរាជា(ព្រះបាទជ័យវរ្ម័នទី៧) លើទិសទាំង៤។
  3. ជាមុខរបស់អវតាលោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន)។
  4. ជាតំណាងព្រះព្រហ្ម។

មុខ៤ញញឹមប្រិមប្រិយ បើកភ្នែកព្រឹមៗសម្លឹងចុះក្រោម៖
ញញឹម៖

  • ក្នុងក្តីសង្ឃឹមប្រកបដោយភាពអាថ៌កំបាំង តាមរយៈបបូរមាត់ព្រោះព្រះពោធិសត្វស្ថិតលើជីវិតសត្វលោក
  • ញញឹមដោយព្រះអង្គបានបង្រួបបង្រួមជាតិ សាសនា ឲ្យមានសុខសន្តិភាព សេចក្តីស្ងប់ឈ្នះខ្លួនឯង និងបុគ្គលបាបធម៌
  • ញញឹមព្រោះឃើញវប្បធម៌ អរិយធម៌រីកចម្រើន
  • ញញឹមព្រោះបានប្រោសសត្វលោកឲ្យមានសេចក្តីសុខ

+ ភ្នែកបិទព្រឹមៗ៖ ជាកាយវិការសមាធិ ហៅថា មុទ្រៈ របស់ព្រះសម្មាសម្ពុទ្ធ។

  • បើកបញ្ញាចក្ខុដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់
  • ជាការប្រុមើមើលជីវិតសត្វលោកមានភ័ព្វវាសនា ឫអភ័ព្វុ

ដកស្រង់ពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់