Graphic

ប្រភេទភ្លេងរបស់ស្មារតីប្រជាជនខ្មែរ!!!


ចុះផ្សាយ៖ ថ្ងៃទី ២១ មេសា ឆ្នាំ២០១៣ ម៉ោង ១០:០២នាទី

ក្នុងជីវភាពខាងស្មារតីប្រជាជនខ្មែរ មានប្រភេទភ្លេងរបស់ខ្លួនគឺ

១. ភ្លេងពិណពាទ្យ៖

– ឧទាហរណ៍៖ រនាត ស្គរធំ២ សំភោ ស្រឡៃ គងតូច។
– គោលបំណង៖ បួងសួង លាបំណន់ក្នុងពិធីសាសនា ឫសម្រាប់
តំកល់សព និងកាន់ទុក្ខ។

២. ភ្លេងខ្មែរ៖

– ឧបករណ៍៖ ទ្រ តាខេ ឃឹម ចាប៉ី ស្គរ សាដៀវ។
– គោលបំណង៖ សម្រាប់អាពាហ៍ពិពាហ៍ និងបញ្ចេញម្លប់កូនក្រមុំ។
៣. ភ្លេងមហោរី៖
– ឧបករណ៍៖ តន្ត្រី គ្រឿងខ្សែ (តាខេ ឃឹម ចាប៉ី ទ្រ)។
– គោលបំណង៖ កំដរបរិយាកាសកម្មវិធីបុណ្យ និងល្ខោនមហោរី។

៤. ភ្លេងអារក្ស៖
– ឧបករណ៍៖ ស្គរ ចាប៉ី។
– គោលបំណង៖ បញ្ចូលរូប។
៥. ភ្លេងឆៃយ៉ាំ៖
– ឧបករណ៍៖ ស្គរឆៃយ៉ាំ ឆាប គង។
– គោលបំណង៖ បរិយាកាសរីករាយ។
៦. ភ្លេងខ្លងខែក៖
– ឧបករណ៍៖ ប៉ី ស្គរយោល។
– គោលបំណង៖ បរិយាកាសស្រងេះស្រងោច បរិយាកាសតានតឹងកាន់ទុក្ខ។

ដកស្រង់ពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់