Graphic

ព្រះពុទ្ធរូបនៅប្រាសាទបុរាណ


ចុះផ្សាយ៖ ថ្ងៃទី ០៦ កក្កដា ឆ្នាំ២០១៣ ម៉ោង ០៧:១៩នាទី

គេប្រទះឃើញមានពុទ្ធបដិមាតាំងពីសម័យនគរភ្នំមកម្ល៉េះ។ក្នុងសិល្បៈខ្មែរព្រះពុទ្ធ​រូបគ្មាន(គ្រឿងអលង្ការទេហើយច្រើនមានកាយវិការ(មុទ្រៈ ឫមុទ្រា) ប្លែកៗគ្នាដូច​តទៅ៖

  • ឈានមុទ្រា គឺជាកាយវិការ កំពុងធ្វើសមាធិ
  • ភូមិស្បសិមុទ្រា គឺជាកាយវិការយកព្រះធរណីជាសាក្សីក្នុងពេលផ្ចាញ់មារ
  • អភយមុទ្រា គឺជាកាយវិការប្រទានអភ័យបញ្ជាក់ថា កុំខ្លាច
  • វរមុទ្រា គឺជាកាយវិការ ប្រទានពរ សប្បុរសធម៌
  • បាត្រទានមុទា្រ គឺជាកាយវិការទ្រង់បាត្រ
  • វិតក៌មុទ្រា គឺជាកាយវិការត្រិះរិះពិចារណា
  • ទុក្ករកិរិយា គឺជាកាយវិការធ្វើទុក្ករកិរិយា
  • សយនាមុទ្រា រូបផ្ទំផ្អៀងទៅខាងស្តាំ គឺកាយវិការទ្រង់ផ្ទំធម្មតា ឫទ្រង់បរិនិព្វាន

Loading…


ចំណាត់ក្រុម៖
មតិយោបល់