Graphic

បែបផែនក្នុងការរាយមុខបញ្ជិកានៃសិលាចារឹកខ្មែរ


ចុះផ្សាយ៖ ថ្ងៃទី ២០ កក្កដា ឆ្នាំ២០១៣ ម៉ោង ២០:១១នាទី

សិលាចារឹកជាភាសាខ្មែរ មានចំនួនទាំងអស់៦១៩អត្ថបទ ហើយនៅក្នុងចំនួននេះមាន​សិលាចារឹកមុនអង្គរ(ពីស.វទី៦ដល់ទី៨) ចំនួន១៦៤អត្ថបទ។ សិលាចារឹកសម័យអង្គរ(ពីស.វទី៩ដល់ទី១៤)ចំនួន៤៥៥អត្ថបទ។

ខុសពីសិលាចារឹកភាសាសំស្ក្រឹតសិលាចារឹកជាភាសាខ្មែរទាំងអស់ត្រូវបានរៀបរៀង​ឡើងជាពាក្យសម្រាយប្រកបដោយរចនាបថធម្មតាច្បាស់លាស់គ្មានលក្ខណៈអច្ឆរិយ​ភាពគឺជាអត្ថបទប្រកបទៅដោយតថភាពដែលគេបានចារឡើងសម្រាប់សមរយលដល់​ការយល់ដឹងនៃបណ្តាលជនភាគច្រើនដែរគ្មានចំណេះដឹងខាងភាសាសំស្ក្រឹតក្រៅពីអត្ថបទមួយចំនួនដែលទាក់ទងទៅ​នឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអត្ថបទសិលាចារឹកខ្មែរភាគច្រើនអាចចាត់ទុកបានថាជាឯកសារដ្ឋការតុលាការនិងព័ត៌មាន​អក្ខរាវីរុទ្ធនិងវចនាស័ព្ទប្រើប្រាស់នៅក្នុងសិលាចារឹកជាភាសាខ្មែរដែលគេបានរកឃើញនៅលើដែនដីកម្ពុជាទេសដ៏ឆ្ងាយ​ដាច់ស្រយាលក្តីក៏រមែងមានឯកភាពក្នុងការសរសេរប្រកបដោយលក្ខណៈត្រឹមត្រូវជាពិសេសអក្ខរាវីរុទ្ធនៃពាក្យកម្ចីពី​ភាសាសំស្ក្រឹតឃើញថាអ្នកនិពន្ធសិលាចារឹកខាងភាសាខ្មែរមានការអប់រំខាងភាសាប្រហាក់ប្រហែលគ្នា ហើយមាន​​ចំណេះច្បាស់លាស់ទាំងខាងភាសាសំស្ក្រឹតទៀតផង។

ឯកសារយោង៖ ទំព័រចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់