Graphic

ប្រភពនៃការសំពះ និងការថ្វាយបង្គំ


ចុះផ្សាយ៖ ថ្ងៃទី ០៣ សីហា ឆ្នាំ២០១៣ ម៉ោង ០៧:២៨នាទី

    តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ការសំពះ​ថ្វាយបង្គំតាម​របៀបខ្មែរមានអាយុ​កាលគឺប្រហែលជាង ២០០០ ឆ្នាំមកហើយតាមរយៈឥទិ្ធពល​ពុទ្ធសាសនាដែលបានមកពីប្រទេស​ឥណ្ឌា។ ពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេសខ្មែរតាំងពីពុទ្ធសតវត្យទី៣មកម្ល៉េះ ​(៣សតវត្យមុនគ​.ស) ដោយព្រះមហា មោគ្គលីបុត្តតិស្សត្ថេរ​ ។ លោកបានចាត់ចែងបញ្ចូនព្រះ សោណត្ថេរ និងព្រះ ឧត្តេរត្ថេរ ឱ្យធ្វើដំណើរមកកាន់ដែនសុវណ្ណភូមិដើម្បីផ្សព្វផ្សាយពុទ្ធ​សាសនាក្រោម ព្រះរាជូបត្ថម្ភក នៃព្រះបាទ​ ធម្មាសោកមហារាជ (King​Asoka) ខ្មែរក៏បានទទួល យក និងបានរក្សាទុករហូតដល់សព្វថ្ងៃដោយបានសម្របសម្រួលលទ្ធិប្រពៃណីនេះទៅតាម លក្ខណៈនៃវប្បធម៌របស់ខ្លួន។

ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែរ (សាកលវិទ្យាល័យបញ្ញាជាតិ)

Loading…


ចំណាត់ក្រុម៖
មតិយោបល់