និយាយសង្ខេបពីរបាំជូនពរ របាំអប្បរា និងរបាំទេពមនោរម្យ


ចុះផ្សាយ៖ ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០១៣ ម៉ោង ០៩:០៦នាទី

របាំជូនពរ៖ របាំនេះសម្តែងដើម្បីជូនពរដល់គណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីអ្វីមួយ។​ ជាធម្មតាមុនអង្គពិធីទាំងមូលចាប់ផ្តើម គេតែង​សម្តែងរបាំនេះមុនគេ។

របាំអប្បរា៖ “អប្បរា” ជាអ្នករាំឋានសួគ៌ដែលកើតចេញពីការកូរសមុទ្រទឹកដោះរវាង​ពួកទេព្តា និងពួកយក្សដើម្បីស្វែងរកទឹកអម្រឹត។ ​ឯសិល្បៈ “របាំអប្បរា” វិញ ជា​​ទស្សនីយភាពមួយដែលយើងឃើញនៅលើឆាកសព្វថ្ងៃនេះគឺជាការចម្លងចេញពីរូបចម្លាក់​នានា ​ពិសេសចម្លាក់អប្បរានៅលើជញ្ជាំងប្រាសាទអង្គរវត្តនេះឯង។

របាំទេពមនោរម្យ៖ របាំនេះជារបាំដ៏ពិសិដ្ធមួយដែលបុព្វបុរសខ្មែរបង្កើតឡើង​សម្រាប់​ពិធីបួងសួងសុំទឹកភ្លៀង និងបួងសួងសុំសេក្តីសុខសេចក្តីចម្រើនពីទេវតា។

ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ

Loading…


ចំណាត់ក្រុម៖
មតិយោបល់