Graphic

បទសូត្រលើកទង់ព្រះពុទ្ធសាសនា (ឆព្វណ្ណរង្សី)


ចុះផ្សាយ៖ ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១១:៥៩នាទី
រូបភាពដកស្រង់ពី កូនខ្មែរកំពង់ធំ

១. សូមមើលទង់ជ័យ ឆព្វណ្ណរង្សី               ដែលមានរស្មី ភ្លឺស្រស់ល្អ

​​​​​​​​​​​​​​​ខៀវលឿងក្រហម ព្រមទំាងពណ៌ស  ​​   ​   ហង្សបាទនិងពណ៌ ដ៍ភ្លឺផ្លេក។

២. ប្រទេសតូចធំ បានស្ម័គ្រស្វាគមន៍        ជំនុំគ្នាច្រើន អនេក

ព្រមយករស្មី ព្រះពុទ្ធគួរត្រេក        ​​        ​    ប្រសើរពន់ពេក ក្រៃកន្នង។

៣. ធ្វើជាសញា ទង់ជ័យសាសនា              នៃសម្ពុទ្ធធំ ចម្បង

ចូរយើងរាល់គ្នា យកចិត្តចាំចង                  នឹកដល់ព្រះអង្គ ជាអម្ចាស់។

៤. ទោះជាតិផ្សេងគ្នា ក៍ត្រូវដឹងថា              សុទ្ធសឹងតែជា ពុទ្ធសាសន៍

​​​ត្រូ​​វមាន​សាមគី្គ ទំាងក្មេងទំាងចាស់    ​​​  ​     ប្រឹងប្រែងឱ្យណាស់ គ្រប់ៗគ្នា។

៥. សូមសាសនាពុទ្ធ ថ្កុំថ្កើងខ្ពស់ផុត          រុងរឿងវិសុទ្ធ ដ៍ថ្លៃថ្លា

ហើយមានជ័យជោគផ្សាយពេញលោកា  ដោយជនជ្រះថ្លាច្រើនសែន​លាន។

៦. មានចិត្តស្នេហា គោរពបូជា                     ចំពោះព្រះធម៌ ដ៍កល្យាណ

ទំាងមនុស្សទេព្ដា ស្នេហាគ្រប់ប្រាណ       ប្រា​ថា្នចង់បាន សេចកី្ដសុខ។

៧. យើងខេមរជាតិ នំាគ្នាខ្មីឃ្មាត                 កាន់ធម៌នឹងបាន ចាកផុតទុក្ខ

រួបរួមសាមគ្គី ពីនេះទៅមុខ                           យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ។

៨. ព្រមព្រៀងប្រពឹត្ត កាន់ធម៌សុចរិត          ឆ្ពោះទៅកាន់ឋាន និពា្វន

ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត                  ជាតិយើងនឹងបាន សោយសុខា។

ព្រះរាជនិពន្ធៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)

Loading…


ចំណាត់ក្រុម៖
មតិយោបល់