គម្ពីរព្រះត្រៃបិដក​(សង្ខេប)


ចុះផ្សាយ៖ ថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១៣ ម៉ោង ១១:១៩នាទី

ទាំងទស្សនៈទាំងទ្រឹស្តីរបស់ព្រះពុទ្ធអង្គស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក(Tripitaka) ស្ទើរតែទាំងអស់។​ តើព្រះត្រៃបិដកជាអ្វី? ​ព្រះត្រៃបិដក (តាមទស្សនៈព្រះពុទ្ធសាសនា) ជាឃ្លាំងផ្ទុកពុទ្ធវចនៈ គឺរចនៈនៃអង្គសម្មាសសម្ពុទ្ធដែលទ្រង់ទេសនាអប់រំ​ទូន្មានក្នុងរវាង ៤៥ វស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណរហូតដល់ទ្រង់ចូល​ បរិនិញ្វន។

វចនៈដែលទ្រង់សម្តែងនេះហៅថា ធម្មវិន័យ។ ធម្មវិន័យមាន៣ផ្នែកគឺសុត្តន្ត វិន័យ និងអភិធម្ម។ ទាំងបីផ្នែកនេះព្រះថេរទាំង​ឡាយបានសង្គាយនា (ផ្ទៀងផ្ទាត់) ចងក្រងហើយដាក់ទុកជាក្រុមៗដែលហៅថាតិបិដក ឬព្រះត្រៃបិដក (កញ្ជើបី) នេះឯង។​ពាក្យថាបីដកនេះបើប្រែថាទូបណ្ណាល័យក៏សឹងតែបានដែរ។ គម្ពីរព្រះត្រៃបិដកមាន ៣ផ្នែកគឺវិន័យបីដក (១៣ភាគ) ​សុត្តន្តបីដក (៦៤ភាគ) និងអភិធម្មបិដក (៣៣ភាគ)។

ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែររបស់សាកលវិទ្យាល័យ បញ្ញាជាតិ

Loading…


ចំណាត់ក្រុម៖
មតិយោបល់