Graphic

សេចក្ដី​សុខ​ទាំង​ប្រាំ​ប្រការ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន


ចុះផ្សាយ៖ ថ្ងៃទី ១៧ មិថុនា ឆ្នាំ២០១៤ ម៉ោង ១៥:០៧នាទី

ខ្ញុំ​ជឿថា​មនុស្ស​គ្រប់​រូប​តែង​តែ​ប្រាថ្នា រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់ៗ​គ្នា ដោយ​គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ខ្លួន​គេ រស់​នៅ​លំបាក​វេទ​នា​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា ទាំង​អស់​នេះ​ហើយ ទើប​បាន​ជា​ពួក​គេ​ម្នាក់ បាន​ខិត​ខំ​ប្រឹង​ប្រែង​ ប្រកប​មុខ​របរ ទាំង​នឿយ​ហត់ ដោយ​មិន​ប្រកាន់​ថា​ជា​ការ​ងារ​អ្វី​ឡើយ ពោល​គឺ​ឲ្យ​តែ​ថ្លៃ​ថ្នូរ និង​សម​រម្យ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ គេ​ក៏​បាន​ចែក​សេចក្តី​សុខ​របស់​មនុស្ស​ជា​ប្រាំ​ប្រការ​ផ្សេងៗ ដែល​មាន ដូច​ការ​រៀប​រាប់ ខាង​ក្រោម​៖

– សេច​ក្ដី​សុខ ព្រោះ​តែ​មាន​មាស​ប្រាក់ និង​ទ្រព្យ​សម្បត្តិ។

– សេច​ក្ដី​សុខ ព្រោះ​តែ មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​ទ្រព្យ​ធន ដែល​ខ្លួន​មាន។

– សេច​ក្ដី​សុខ ព្រោះ​តែ គ្មាន​ជំពាក់​បំណុល​គេ។

– សេច​ក្ដី​សុខ ព្រោះ​តែ ពុំ​ដែល​គ្មាន​ទោស និង​ជម្ងឺ​ឈឺ​ថ្កាត់​ផ្សេងៗ។

– សេច​ក្ដី​សុខ ព្រោះ​តែ មាន​សន្តិ​សុខ និង​គ្មាន​សង្គ្រាម​ផ្សេងៗ។

* ដើម្បី​សម្រេច​បាន​នូវ​សេចក្ដី​សុខ​ទាំង​ប្រាំ​ប្រការ​ខាង​លើ​នេះ មនុស្ស​ត្រូវ​តែ​ប្រព្រឹត្តិ អំពើ​ល្អ​ទាំង កាយ វាចា និង​ចិត្ត។

Loading…


ចំណាត់ក្រុម៖
មតិយោបល់