Graphic

ស្ថានីយ៍បុរេប្រវត្តិសាស្រ្ត


ចុះផ្សាយ៖ ថ្ងៃទី ០៩ មករា ឆ្នាំ២០១៥ ម៉ោង ១១:៥០នាទី

សួស្តីប្រិយមិត្តរបស់ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ដោយសារភាពរវល់ទើបធ្វើឲ្យការចុះផ្សាយឯងកសារមានការ​ខកខានតែពេលនេះយើងចាប់ផ្តើមដាក់ឯកសារចំណេះដឹងបន្តទៀតហើយ 😀 យើងខ្ញុំសង្ឃឹមថាមានការ​គាំទ្រពីអ្នកទាំងអស់គ្នា។ យើងចាប់ផ្តើមអត្ថបទតែម្តង ស្ថានីយ៍បុរេប្រវត្តិសាស្រ្តជាច្រើនដែលផ្តល់ព័ត៌មានតាមរយៈ​កំណាយផ្នែកបុរាណវិទ្យា។
ស្ថានទាំងនោះមានដូចជា៖

  1. ស្រែស្បូវ ប្រមាណ ៥០០០០០ ឆ្នាំ បានបន្សល់ឧបករណ៌ប្រើប្រាស់ធ្វើពីថ្មីបំបែក និងសំលៀងរបស់​មនុស្សគ្មានអារ្យធម៌ដែលមិនអាចឱ្យគេដឹងបានអំពីប្រភេទនៃក្រុមមនុស្សម្ចាស់ឧបករណ៍ទាំងនោះឡើយ។
  2. ល្អាងស្ពាន បាត់ដំបង អាយុ ៤២៩០ ឆ្នាំមុន គ​ ស ជាស្ថានីយ៍បុរេប្រវត្តិចាស់ជាងគេរបស់ពួកមន ខ្មែរ។
  3. ក្បាលរមាស កំពត អាយុ ៣៤២០ ឆ្នាំមុន គ ស
  4. ព្រែកឆ្លូង ក្រចេះ មានស្ថានីយ៍ភូមិមូល
  5. សំរោងសែន កំពង់ឆ្នាំង ១២៨០ ឆ្នាំមុន គ ស
  6. ម្លូព្រៃ ព្រះវិហារ ប្រមាណ ៣០០ ឆ្នាំ មុន គ​ ស
  7. អង្គរ បុរី តាកែរ អារយុពី ៤០០ ឆ្នាំមុន គ ស ដល់ ៤០០ គ ស
  8. ស្នាយ បន្ទាយមានជ័យ ប្រមាន ៦០០ ឆ្នាំមុន គ ស ដល់ សតវត្សរ៍ទី ៦
  9. អូកែវ​ កម្ពុជាក្រោម វៀតណាមខាងត្បូង សម័យប្រវត្តិសាស្រ្ត សតវត្សរ៍ទី ៣-៥
  10. ស្ថានីយ៍ដទៃទៀតដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសជិតខាង (ថៃ , វៀតណាម)

 

ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ

Loading…


ចំណាត់ក្រុម៖
មតិយោបល់