Active Sport

ខ្លះៗ​អំពី​អាគ្រក់ ឬ​អារក្ស​ភ្នំដែលអ្នកមិនដែលដឹង


ចុះផ្សាយ៖ ថ្ងៃទី ០៧ មិថុនា ឆ្នាំ២០១៥ ម៉ោង ១៣:៣៤នាទី

អាគ្រក់ ឬ​អារក្ស​ភ្នំ ជា​ខ្មោច​បិសាច​មួយ​ប្រភេទ ដែល​អាច​ចាត់​ចូល​ក្នុង​ពពួក​ប្រេត, ភូត, អមនុស្ស, អសុរកាយ។

១. រូប​រាង​អាគ្រក់ ៖

តាម​ការ​និយាយ​តៗ​គ្នា​មក បិសាច​ពួក​នេះ ច្រើន​មាន​មាឌ​ធំ​ខ្ពស់​ជាង​ដើម​ឈើ​ទាំង​ឡាយ មាន​កាយ​អាក្រក់ មិន​គួរ​ឲ្យ​ចង់​មើល គ្មាន​សម្លៀក​បំពាក់​បិទ​បាំង​រាង​កាយ​ទេ។ ពួកវា​និយាយ​ខ្លាំងៗ ដូច​សម្លេង​ឧគ្ឃោសនៈ​ស័ព្ទ។

២. ទី​លំនៅ​របស់​អាគ្រក់ ៖

តាម​ធម្មតា​អាគ្រក់​តែង​តែ​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ ដែល​មាន​ដើម​ឈើ​ធំៗ ខ្ពស់ៗ មាន​ជ្រោះ​ជ្រលង​ដង​អូរ ជា​ទី​សម​សាន្ត​ស្ថាន​ស្ងាត់។ វា​កម្រ​នឹង​បញ្ចេញ​រូប​ឲ្យ​មនុស្ស​ឃើញ​ណាស់ លើក​លែង​តែ​ក្នុង​ករណី​ពិសេស​ប៉ុណ្ណោះ។

ដកស្រង់​ចេញ​ពី ឯកសារ​ស្ដី​ពី

ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ (ភាគ៣)

Loading…


ចំណាត់ក្រុម៖
មតិយោបល់