Graphic

អំពី​របរ​រកស៊ី​របស់​ជនជាតិ​កួយ


ចុះផ្សាយ៖ ថ្ងៃទី ១០ មិថុនា ឆ្នាំ២០១៥ ម៉ោង ១២:២៧នាទី

ដើម្បី​ចិញ្ចឹម​ជីវិត ជន​ជាតិ​កួយ​ប្រកប​របរ​កសិកម្ម​ជា​មូលដ្ឋាន។ គេ​ធ្វើ​ស្រែ​ ២ឬ៣ ក្បែរៗ​ភូមិ ធ្វើ​របៀប​លេងៗ សោះ​តែ​ខាន។ គេ​និយម​ធ្វើ​ចម្ការ​តាម​របៀប​កាប់​ព្រៃ​ដុត រួច​ដាំ​ស្រូវ ពោត សណ្ដែក​ទ្រើង ល្ង ល្ពៅ ននោង។ ដំណាំ​ផ្សេងៗ​ត្រូវ​បាន​ដាំ​ចម្រុះ​គ្នា​នៅ​ក្នុង​ចម្ការ​តែ​មួយ។ ក្រឡា​ផ្ទៃ​នៃ​ចម្ការ មាន​ពី១ ទៅ​២ហិចតា។ គ្រួសារ​នីមួយៗ ចិញ្ចឹម​គោ​ញី​១ ឬ២ ចិញ្ចឹម​មាន់ ២ ឬ៣ ក្បាល។ ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ ជន​ជាតិ​កួយ​រក​ស៊ី​កាប់​ឈើ ចាំង​ជា​ហុប​ធ្វើ​ទូក ត្បាញ​ឫស្សី ឬ​ឆ្នូ ធ្វើ​ដំបូល​រទេះ ធ្វើ​គ្រូស (ប្រដាប់​ប្រដា​ដង​ទឹក ធ្វើ​ពី​ឫស្សី) ចន្លុះ ដង​ជ័រ​ទឹក បេះ​ជ័រ​ចុង បោច​វល្លិ៍ ផ្ដៅ ដំដែក​ធ្វើ​កាំ​បិត ពូថៅ ដឹង ។ល។ ស្រីៗ​ត្បាញ​រវៃ​អំបោះ ជួន​កាល​ធ្វើ​សូត្រ​បន្តិច​បន្តួច​ផង​ដែរ។ ប្រុសៗ​ចូល​ចិត្ត​បរបាញ់ ដាក់​អន្ទាក់ ទាក់​សត្វ​ព្រៃ ព្រោះ​ពួក​នេះ​ប៉ិន​ប្រសប់ និង​ស្គាល់​ដាន​សត្វ​គ្រប់​យ៉ាង។

ដកស្រង់​ចេញ​ពី ឯកសារ​ស្ដី​ពី

ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ (ភាគ៣)

Loading…


ចំណាត់ក្រុម៖
មតិយោបល់