Active Sport

ពិពណ៌នា​អំពី​រឿង​ធនញ្ជ័យ


ចុះផ្សាយ៖ ថ្ងៃទី ០៦ កក្កដា ឆ្នាំ២០១៥ ម៉ោង ០៥:៥៨នាទី

ក/. ចំណង​ជើង​រឿង ៖ រឿង​ធនញ្ជ័យ​តាម​ស័ព្ទ​បាលី នៃ​ពាក្យ​នេះ​ថា “ធន + ញ្ជ័យ” ឬ “ធន + ជ័យ” ប្រែ​ថា ធន គឺ​ទ្រព្យ​សម្បត្តិ ឯ​ជ័យ គឺ​ជ័យ​ជំនះ ឬ​និយាយ​ថា អ្នក​មាន​ជ័យ​ជំនះ គឺ​បញ្ញា​ការ​ឈ្លាស​វៃ​របស់​បុគ្គល​ធនញ្ជ័យ ដែល​ហៅ​ថា “អរិយទ្រព្យ”។ ចំណង​ជើង​រឿង​នេះ អាច​មាន​ការ​ភាន់​ច្រឡំ ព្រោះ​ថា ៖ មាន “ធនញ្ជ័យ” ឬ​ថា អាជ័យ​ទៀត តែ​តាម​ពិត គឺ​ធនញ្ជ័យ​ទើប​ជា​ការ​ត្រឹម​ត្រូវ​ជាង។

ខ/. ឯកសារ ៖ តាម​ការ​ទទួល​បាន​ឯកសារ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​រឿង​ធនញ្ជ័យ​មាន ៖

  • ច្បាប់​បោះពុម្ព​ផ្សាយ​តម្កល់​នៅ​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត
  • សៀវភៅ​បោះ​ពុម្ព​ផ្សាយ​ដោយ​ពុទ្ធ​សាសន​បណ្ឌិត លើក​ទី១ ឆ្នាំ​១៩៦៤
  • សាស្ត្រា​ស្លឹក​រឹត​សរសេរ​ជា​ពាក្យ​កាព្យ​ហើយ​ចែក​ជា​ពីរ
  • ផ្សាយ​តាម​ទស្សនាវដ្ដី​កម្ពុជសុរិយា និង​សៀវភៅ​កម្រង​អត្ថបទ​អក្សរ​សិល្ប៍​របស់​ក្រសួង​អប់រំ បោះ​ពុម្ព​ឆ្នាំ ១៩៨២ នៃ​រដ្ឋកម្ពុជា
  • វិទ្យាស្ថាន​សង្គម​វិទ្យា បោះ​ពុម្ព​ឆ្នាំ ១៩៨៧។

គ/. ប្រភេទ និង​ចលនា ៖ រឿង​ធនញ្ជ័យ​ជា​ប្រភេទ​អក្សរសិល្ប៍​ប្រជា​ប្រិយ គឺ​ជា​រឿង​ដែល​ប្រជាជន​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពោល​ដោយ​ខ្លី រឿង​នេះ​គឺ​ជា​រឿង​ដែល​ផុស​ចេញ​ពី​ឧត្តម​គតិ​ប្រជាជន។ ចំពោះ​អ្នក​និពន្ធ​ពិត​ប្រាកដ​រហូត​មក​ទល់​បច្ចុប្បន្ន ពុំ​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ឈ្មោះ​ឡើយ គឺ​គ្រាន់​តែ​ដឹង​ថា រឿង​នេះ​មាន​ការ​និយាយ​តៗ​គ្នា ក្នុង​ស្រទាប់​មហាជន​តែ​ប៉ុណ្ណោះ។

ឃ/. កាល​កំណត់​តែង ៖ យើង​មិន​ទាន់​បាន​ដឹង​នូវ​កាល​បរិច្ឆេទ នៃ​ការ​តែង​រឿង​នេះ​បាន​ទេ។ ក៏​ប៉ុន្តែ​អាច​សន្និដ្ឋាន​ទៅ​តាម​សម័យ​កាល​ប៉ុណ្ណោះ។​

ដកស្រង់​ចេញ​ពី​សៀវភៅ​អក្សរសិល្ប៍​ខ្មែរ

រៀបរៀង​ដោយ ៖ លោក សុខ ធាវី

Loading…


ចំណាត់ក្រុម៖
មតិយោបល់