Active Sport

ពន្យល់​ឲ្យ​ច្បាស់​អំពី "សិល្បៈ" ឬ"សិល្ប៍"


ចុះផ្សាយ៖ ថ្ងៃទី ២០ ឧសភា ឆ្នាំ២០១៦ ម៉ោង ២២:០៦នាទី

សិល្បៈ ឬសិល្ប៍ គឺ​ជា​អ្វីៗ​ដែល​កើត​ចេញ​ពី​ភាព​ប៉ិន​ប្រសប់​របស់​មនុស្ស ដែល​ទាក់​ទង​ទៅ​នឹង​ការ​សម្ដែង ឬការ​សរសេរ​ក្នុង​បំណង​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​មនុស្ស។

  • សិល្បៈ ចែក​ចេញ​ជា ពីរប្រភេទ​ទៀត​គឺ ចលនា​សិល្បៈ និង​អចលនា​សិល្បៈ
  • ចលនា​សិល្បៈ​សំដៅទៅ​លើ​អ្វី​ដែល​មាន​សកម្មភាព​ មាន​ចលនា​រស់​រវើក​ដូច​ជា ចម្រៀង របាំ អាយ៉ៃ ភាព​យន្ត​ជា​ដើម។ល។
  • អចលនា​សិល្បៈ គឺ​ជា​អ្វីៗ​ដែល​គ្មាន​ចលនា គ្មាន​សកម្មភាព ដូច​ជា ផ្ទាំង​គំនូរ រូប​ចម្លាក់ ក្បូរក្បាច់​រចនា…៕

តោះ! ក្រោយ​ពី​បាន​អាន​រួច​ហើយ សាក​ញែក​សិល្បៈ​ខាង​ក្រោម​នេះ​តិច​មើល តើ​សិល្បៈ​ណា​ខ្លះ​ជា ចលនា​សិល្បៈ និង​ណា​ខ្លះ​ជា​អចនាសិល្បៈ?

ការ​តែង​និពន្ធ, កំណាព្យ, តន្ត្រី, សៀក​រហ័ស​សកម្ម។

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់