Active Sport

តើអ្នកមានដឹងថាវត្តអារាមជាកន្លែងអ្វីទេ?


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ២១:៣៩នាទី

វត្តមានន័យថា ជាទីកន្លែងសម្រាប់បូជា និងកន្លែងសម្រាប់ព្រះសង្ឃគង់នៅ។អារាមមានន័យថា ជាទីរីករាយ។ វត្តអារាមជាទីស្ងប់ស្ងាត់ ត្រជាក់ត្រជុំ ស្អាតបរិសុទ្ធជាសួនឧទ្យានប្រកបដោយព្រឹក្សានិងជាទីស្នាក់អាស្រ័យរបស់អ្នកបួស អប់រំចិត្ត។ក្រៅពីនេះវត្តអារាមមានតួនាទីជាច្រើនទៀតដូចជា៖

  • កន្លែងស្ងប់រំងាប់ចិត្តឱយផុតកង្វល់ក្នុងជីវិត។
  • កន្លែងពឹងពាក់នៃអ្នកភ័យខ្លាចនឹងសេចក្តីស្លាប់ ស្អប់ខ្ពើមអំពើបាប និងអ្នកចង់ កសាងអំពើល្អ។
  • មន្ទីរពេទ្យព្យាបាលខាងផ្លូវចិត្តរបស់ពុទ្ធបរិស័ទនៅជើងវត្ត។
  • កន្លែងជ្រកកោនដល់របស់អ្នកកម្សត់ទុរគត សិស្ស និស្សិតដែលត្រូវបន្តការសិក្សា។
  • កន្លែងធ្វើបុណ្យទានផ្សេងៗដូចជា បុណ្យកឋិន បុណ្យភ្ជុំបណ្ឌិត បុណ្យមាឃបូជា បុណ្យចូលឆ្នាំ…។
  • កន្លែងបណ្តុះសីលធម៌ គុណធម៌។
  • ឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរវប្បធម៌អក្សរសាស្ត្រ។
  • កន្លែងអប់រំវិជ្ជាជីវៈផ្សេងៗ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់