Graphic

សម្រស់ ភ្នំនៅ​ខេត្តកំពង់ចាម


ចុះផ្សាយ៖ ថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៥៦នាទី

ភ្នំស្រីភ្នំប្រុស ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពី ដើមឡើយ នៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏ បានចូលស្តីដណ្តឹង បុរសម្នាក់ ដែលមានរូបឆោមល្អ មករៀប អភិសេកជា ស្វាមី ដូច្នេះហើយទើបបង្កើត ជាទំនៀមទំលាប់ ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរស ធ្វើជា ស្វាមី ប្រសិនបើនារីចាប់ចិត្ត ស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក ចូលស្តីដណ្តឹងខាងនារីវិញម្តង។

គិតដូចនេះ ហើយ ទើបពួកស្រីៗក៏ រកមធ្យោបាយទៅបបួលពួក បុរសៗ ភ្នាល់គ្នាលើកដីពូនធ្វើ ជាភ្នំ ដោយសន្យាថា បើ ខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តី ដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នា គឺភាគី ខាងនារីមានប្រាជ្ញា ហើយទទួលបានជ័យជំនះ ទើបខាង បុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង ហើយទំនៀម ទំលាប់នេះក៏បានបន្តមកដល់ សព្វថ្ងៃនេះ។ ប៉ុន្តែ ក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពតទីតាំង ភ្នំប្រុស-ភ្នំស្រី ជាកន្លែង ឧក្រិដ្ឋកម្មសំលាប់ប្រជាជនខ្មែរ អស់រាប់ពាន់នាក់។

Loading…


ចំណាត់ក្រុម៖
មតិយោបល់