Active Sport

ខ្លីៗអំពីលោកតា​ ភិរម្យ ង៉ុយ


ចុះផ្សាយ៖ ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:០៣នាទី

ភិរម្យ ង៉ុយ កើតពីគ.ស១៨៦៥ នៅឃុំកំបូល ស្រុកភ្នំពេញ ខែត្រកណ្តាល។

  • បិតានាម អ៊ុក ធ្វើជាមេឃុំ ងារជាចៅពញាធម្មធារា។
  • ចូលរៀននៅវត្តអង្គបឹងចក ក្នុងឃុំកំណើត ហើយបួសជាសាមណេរ ចាប់រៀនប្រែគម្ពីរបាលី។
  • អាយុ២១ឆ្នាំ បួសជាភិក្ខុ ស្វែងរៀនប្រែបដិកជាច្រើនវត្ត ហើយរៀនវិបស្សនាកម្មដ្ឋានទៀត។
  • សឹកពីបួស ហើយធ្វើជាកសិករធម្មតា និងទទួលការអញ្ចើញពីអ្នកស្រុកទៅទេសនា ដូចជាសង្ឃដែរ។
  • ចេះច្រៀងពិរោះ ប្រកបសាដៀវ កំប្លែងផងទូន្មានផង ដាស់តឿនកូនខ្មែរ អ្នកស្រុកខ្មែរផង។
  • បានច្រៀងឱយពួកស្រាវជ្រាវបារាំងស្តាប់ពេញចិត្ត ចំលងយកមកបោះពុម្ពបាន៤ច្បាប់ ហើយនាំទៅលេងឯស្រុកសៀម។
  • ទទួលអនិច្ចកម្មក្នុងខែមិគសិរ គ.ស ១៩៣៦ បានអាយុ៧១ឆ្នាំ។

ស្នាដៃរបស់លោកមានដូចជា៖

  1. ច្បាប់ល្បើកថ្មី (គ.ស១៩២២)
  2. ច្បាប់កេរកាលថ្មី (គ.ស ១៩២២)
  3. សេចក្តីរំលឹកដាស់តឿន។
  4. ច្បាប់ទូន្មានជនប្រុសស្រី។

Loading…


ចំណាត់ក្រុម៖
មតិយោបល់