ប្រវត្តិប្រាសាទនាគព័ន្ធ


ចុះផ្សាយ៖ ថ្ងៃទី ២៦ ធ្នូ ឆ្នាំ២០១៦ ម៉ោង ១៧:៥៥នាទី

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធ​សាសនា​មហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំ​ទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីរពេទ្យ។

មានរូបចំលាក់ ទាំង៤ទិសសំរាប់ជា តំណាងអោយធាតុទាំង៤ គឺ ធាតុដីតំណាងដោយ រូបចំលាក់ក្បាលមនុស្ស ស្ថិតនៅ​ទិស​ខាងកើត ធាតុភ្លើងតំណាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាង ដោយរូប​ចំលាក់​ក្បាលសេះ ស្ថិតនៅទិសខាងលិច ធាតុទឹកតំណាង ដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។

រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែង​បាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណា​មួយនៃ ធាតុទាំង៤ គេតំរូវ​អោយអ្នកជំងឺនោះ ទៅធ្វើការរក្សារោគ ទៅតាមធាតុនៃទិសទាំង៤។

Loading…


ចំណាត់ក្រុម៖
មតិយោបល់