ស្វែងយល់អំពី៖ រមណីយដ្ឋានប្រាសាទភ្នំបាណន់ដែលភ្ញៀវទេសចរណ៍គួរដឹង?


ចុះផ្សាយ៖ ថ្ងៃទី ០១ មីនា ឆ្នាំ២០១២ ម៉ោង ០៩:៥៥នាទី

ប្រាសាទបាណន់ស្ថិតនៅក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង។ លើភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយនៅក្នុងខេត្ត បាត់ដំបង នាទិសពាយ័ព្យនៃប្រទេសកម្ពុជា។ ប្រាសាទនេះនៅខាងត្បូងទីរួម ខេត្តបាត់ដំបងចម្ងាយ 25គីឡូម៉ែត្រដោយធ្វើដំណើរ ស្របតាមដងស្ទឹងសងែ្កជាប់រហូតដល់ភូមិ កន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី11 ដែលតួប្រាសាទនៅលើកំពូលភ្នំនេះ មានកំពូល5 ដែលមានបួនជ្រុងគ្រប់ទិស និងកំពូលធំមួយចំកណ្តាលប្រាសាទ ដែលនៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែក ដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយត្រូវបានចោរលួចយកចេញក្រោយមកត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ2001។

កំពូលប្រាសាទទី2 នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗគ្នាមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោម តែពុំមានមនុស្ស ណាហ៊ានចុះទេ។ ពេលមានបុណ្យទានប្រជាជនគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។

រូបភាពដកស្រង់ពី Syravannyang

Loading…


ចំណាត់ក្រុម៖
មតិយោបល់