រឿងរ៉ាវរបស់ភ្នំបូកគោ(ពពកវិល)


ចុះផ្សាយ៖ ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:០៥នាទី

ស្ថិត ​នៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត​ហើយ​ឧទ្យាន​ជាតិ​ភ្នំ​ បូកគោ​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ។​កាល​ដើម​ឡើយ​ទី​នេះ​គ្រាន់តែ​ជាទី​ កន្លែង​លំហែ​កាយ​របស់​ពួក​អាណានិគមនិយម​បារាំង​ដោយ​ពួក​គេ​គ្រាន់តែ​ចង់​ ប្ដូរ​បរិយាកាស​ពី​តំបន់​វាលរាប មក​កាន់​តំបន់​ភ្នំ​នា​មាត់សមុទ្រ​ប៉ុណ្ណោះ​។ ភ្នំ​បូក​គោ​ស្ថិត​នៅ​រយៈ​កម្ពស់​១០៧៥​មែ​ត្រ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​និង​សែនមនោរម្យ​ក្រៃលែង​ជាមួយ​នឹង​ដើមឈើ​ ធំៗ និង​ផ្ទាំង​ថ្ម​ដែល​មាន​រាង​ដូច​ជា​សត្វ​។​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ ​មាន​សំណង់​អាគារ​សាធារណៈ​ជា​ច្រើន​ប្រៀប​ដូច​ជាទី​ក្រុង​មួយ​ដែរ ។

នៅ​ចម្ងាយ​៧គីទ្បូមែត្រ​ពី​ភ្នំបូកគោ​មាន​កន្លែង​សម្រាប់ងូតទឹកកំសាន្ត ដែល​ស្ថិត​នៅ​កន្លែង​ទឹកធ្លាក់។ ទីនោះ​មានឈ្មោះ​ថា​ពពក​វិល​។ រីឯ​នៅ​​លើ​កំពូលភ្នំ​វិញ​គេ​អាច​មើល​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ខេត្ត ​កំពត ក្រុងកែប ក្រុងព្រះសីហនុ​ព្រមទាំង​សមុទ្រ​និង​ផ្ទៃមេឃ​ពណ៌​ខៀវ​។

Loading…


ចំណាត់ក្រុម៖
មតិយោបល់