តើអ្នកស្គាល់ឧបករណ៏ ពិណ ទេ?


ចុះផ្សាយ៖ ថ្ងៃទី ០១ មីនា ឆ្នាំ២០១២ ម៉ោង ១០:១៩នាទី
រូបភាពដកស្រង់ពីukk-news

ភាសា​ខ្មែរ​ហៅ​ថា ពិណ ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា វី​ណា ជា​ឧបករណ៍​ខ្សែកេះ ឬ​ដេញ​ដោយ​ម្រាមដៃ​ទាំង​ដប់ មាន​ពិណ កោង ពិណ​កែង និង​ពិណ​ស្នូក ។ ឧបករណ៍នេះ​ប្រើប្រាស់​រួម​ជាមួយនឹង​ឧបករណ៍​ដទៃទៀត​សំរាប់​ប្រគំ​ជូន​ការ​ រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញសាសនា ។

ដោយ​ឧបករណ៍​ពិណ​ ស្ថិតស្ថេរ​ក្នុង​ព្រហ្មញ្ញសាសនាប្រើប្រាស់​សំរាប់​បូជា​ថ្វាយ​អាទិទេព មាន​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍ ជាដើម​មាន​គន្ធ​ព​ជា​ប្រុស​អ្នកភ្លេង​ដេញ​ពិណ និង​ច្រៀង ឯ​ស្រី​ទេពអប្សរ​ជា​ស្រី​របាំ ទើបអាច​សន្និដ្ឋាន​បាន​ថា ឧបករណ៍​ពិណ​នេះឆ្លងមក​ពី​ប្រទេស​ក្លឹ​ង្គ តាំងពី​សម័យ​ដែល​ក្លឹ​ង្គ​បានមក​រស់នៅ​ជាមួយ​ខ្មែរ តាំងពី​សតវត្ស​សូន្យនៃ​គ្រិស្ដសករាជ ដោយ​នាំ​មក​ជាមួយ​នូវ​អារ្យធម៌​ច្រើន​បែបច្រើន​យ៉ាង មាន​សាសនា មានអក្សរសាស្ដ្រ មាន​ភាសា មាន​សិល្បៈ​។​ល​។

អ្នកស្រី​បណ្ឌិត​ពៅ សាវ​រស ជា​អ្នកប្រាជ្ញខាង​អក្សរសាស្ដ្រ​ខ្មែរបាន​មាន​ប្រសាសន៍​ក្នុងប​ឋ​កថា​ មួយជាមួយ​សាស្ដ្រាចារ្យ និង​និស្សិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង ខែកុម្ភៈ ឆ្នាំ​១៩៩៤ ថា “​តាម​សិលា​ចារិកខ្មែរ ចេះ​ធ្វើ​គ្រឿង​ភ្លេង​តាំងពី​សតវត្ស​ទី​៦ គឺ​ចេះធ្វើ​ពិណ ចាប៉ី និង​ស្គរ​គ្រប់​បែប​” ។

ឧបករណ៍​ដ៏​ចាំបាច់​នេះ​បាន​ត្រូវ​លើកយកទៅ​ឆ្លាក់​លើ​ ជញ្ជាំង​ប្រាសាទ​នានា​ដូច​ជា នៅលើ​ក្បាច់​ផ្ដែរ​នា​រចនាបថ​សម្បូរ​ព្រៃ​គុក កំពង់ធំ សតវត្ស​ទី​៧ ជា​ពិណ​ស្នូក លើ​ជញ្ជាំងប្រាសាទបាយ័ន សតវត្ស​ទី​៩ ជា​ពិណ​កោង ប្រើប្រាស់​ជាមួយនឹង​ការ​រាំច្រៀង​ច្រើន​កន្លែងច្រើន​ធុន ដូច​ជា​ពិណ​មាន​ខ្សែ​២១ ពិណ​មាន ខ្សែ​១៨ ពិណ​មាន​ខ្សែ​១៤ ពិណ​មាន​ខ្សែ ១២ និង​ពិណ​មាន​ខ្សែ​៨ នៅ​លើ​ជញ្ជាំង​ប្រាសាទ អង្គរវត្ដ ជា​ពិណ​កែង​មាន​ខ្សែ​១១ ។

ពិណ​ទាំង​អស់នេះ​ត្រូវ​បាន​បញ្ចប់​តួនាទីរបស់​ខ្លួន​ ពី​ក្នុង​សង្គម​ខ្មែរ តាំងពី​អរិយធម៌ អង្គរ​ត្រូវ​បាន​រលាយ ព្រហ្មញសាសនា​ត្រូវបាន​រលត់​មុន​ឆ្នាំ​១៤៣១ ជា​ឆ្នាំ​ដែល​ខ្មែរ​ស្លាប់ស្ទើរ​អស់ នៅ​សល់​តែ​៩០.០០០​នាក់ ត្រូវ សៀម​កៀរ​យក​ទៅ​លត់​ដំ​ធ្វើបាប​ថែមទៀត ។ ឧបករណ៍​ពិណ​នេះ​បាន​ផ្ទេរ​ឈ្មោះ​របស់ខ្លួន​រហូត​ដល់​សព្វថ្ងៃឱ្យទៅ​ជា​ វង់ភ្លេង​មួយហៅ​ថា វង់ភ្លេង​ពិណពាទ្យ គឺជា​វង់ភ្លេង​ដែលមាន​ឧបករណ៍​ពិណ​ដឹកមុខកាលពី​សម័យបុរាណ  ៕ (រៀបរៀងចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រី្ត)

ប្រវត្តិ ទ្រខ្មែរ (ទ្រខ្សែបី)

ប្រជាពលរដ្ឋ​កម្ពុជា​តែង​នាំ​គ្នា​ហៅ​ទ្រ ប្រភេទ​នេះ​ថា ទ្រខ្មែរ ឬ​ទ្រ​ខ្សែ​៣ ។ ហៅ​ថា ទ្រខ្មែរ ពីព្រោះ​តាំងពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន​នេះ គេ​ឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក ប្រើប្រាស់​ទ្រនេះ ។ ហៅ​ថា ទ្រ​ខ្សែ​៣ ព្រោះគេ​ឃើញ​ទ្រនេះ​មាន​ខ្សែ​សំនៀង​៣ ខុស​ពី​ទ្រ ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា ដែល​មាន​ខ្សែសំនៀង​តែ​២ ។
ឧបករណ៍​ទ្រខ្មែរ គឺជា​ឧបករណ៍​ដែល​មានមុខងារ​សំខាន់​បំផុត​នៅ​ក្នុង​វង់ភ្លេង​អារក្ស និង​នៅ​ក្នុង​វង់ភ្លេង​ការ​បុរាណ ។ នៅ​ពេលប្រគំ​ម្ដង​ៗ ឧបករណ៍​នេះ​តែងតែ​ចេញ​ផ្ដើមបទ​មុន​ឧបករណ៍​ដទៃ ។ កាលពី​សម័យ​ដើម អ្នក​កូតទ្រ​ខ្មែរ គឺជា​អ្នក​ច្រៀង​ផង​កូត​ផង ក្រោយមក​អ្នក​ទះ​ស្គរ គឺជា​អ្នក​ច្រៀង ចុងក្រោយបង្អស់​នេះ​អ្នក​ច្រៀង​គឺជា​អ្នក​គោះ ឈិង ឬ​ជា​អ្នក​ទំនេរ​គ្មាន​កាន់​ឧបករណ៍​អ្វី​ទេ​។

តាម​ដឹង​របស់​ដូនតា​យើង​ច្រើន​តំណរ​មក ហើយលោក​ដឹង​ថា ឧបករណ៍​ទ្រខ្មែរ​នេះ​មានអាយុ​រាប់​ពាន់​ឆ្នាំ​ហើយ គឺ​មាន​តាំងពី​មុនគ្រិស្ដសករាជ​ទៅ​ទៀត នៅ​ក្នុង​តំបន់​អូ​ស្ដ្រូ​អាស៊ី​នេះ ដែល​មាន​ជនជាតិ​ខ្មែរ (​ទ្រខ្មែរ​) និងជនជាតិ​ឥណ្ឌូ​ណេ​ស៊ី (Rabab) ប្រើប្រាស់​វា ប៉ុន្ដែ​ក្រោយមក​ជនជាតិ​ថៃ​ឡង់ (សោ សាម សៃ ​So Sam Sai) ក៏​ប្រើប្រាស់​ទ្រ​ប្រភេទ នេះ​ដែរ ។

ឧបករណ៍​ទ្រខ្មែរ​ធ្វើ​ឡើង​ដោយ​មាន-​ដង​រាង​មូ​ល​ត្រង់ តូច​ក្រោម​ធំ​លើ មានក្រឡឹង​ក្បាច់​ផ្សេង​ៗ​ជា​គ្រឿង​លំអ ។ ដង​នេះច្រើន​ធ្វើ​អំពី​ឈើ​រឹង ដូច​ជា​ឈើ​នាងនួន ឈើគ្រញូង ឬ​ឈើខ្មៅ មាន​បញ្ចុះ​ភ្លុក​ដំរី ឆ្អឹង ឬ ឈើ​ដៃខ្លា​ពណ៌​ស ជា​កង់​ៗ ដើម្បី​ឱ្យ​កាន់តែមាន​ប្រណីតភាព​ឡើង ។

-​ព្រ​លួត​មាន​៣ ធ្វើ​អំពី​ប្រភេទ​ឈើ​រឹង ដូច​ដង​ដែរ មាន​ទំហំ និង​ប្រវែង​ប៉ុនគ្នា  ជួនកាល​មាន​បញ្ចុះ​ភ្លុក ឬ​ឆ្អឹង ឬ​ឈើ​ស​នៅ​ចុងដើម ហើយ​មាន​ក្បូរក្បាច់​ជា​គ្រឿង​លំអទៀត​ផង ។-​ប្រអប់​សំនៀង​ធ្វើ​អំពី​ ត្រឡោក​ដូង​រាង ដូច​ក្បាលដំរី គេ​យក​មួយ​ចំហៀង​បញ្ឈរ​មកធ្វើ ។ នៅ​ផ្នែក​ខាង​ខ្នង​ប្រអប់​សំនៀងមានចោះ​រន្ធ​តូច​ៗ​ជា​ក្បាច់​ផ្សេង​ៗ​សំរាប់ ​បញ្ចេញសំនៀង​មក​ក្រៅ ។ នៅ​ផ្នែក​ខាង​មុខ​ប្រអប់ មានសន្ទះ​ដែល​គេ​យក​ស្បែក​ពស់​មក​ពាស ។ នៅ​លើ​សន្ទះ​មាន​បិទ​ដុំ​ប្រមរ​មួយ​ដុំ​តូច​មូលប៉ុន​ម្រាមដៃ មានឈ្មោះ​ហៅ​ថាដោះ ។ដោះនេះ​សំរាប់​ធ្វើ​ឱ្យ​សំនៀង​ស្អកស្អា​ដែល​ជាលក្ខណៈ​សំនៀង​របស់​ទ្រខ្មែរ ។

  • ​ឆាកទ្រ​ខ្មែរ​ក៏​ដូច​ជា​ឆាកទ្រ​ដទៃ​ទៀតដែរ ប៉ុន្ដែ​ឆាកទ្រ​ខ្មែរ​ប្រើ​កូត​នៅ​ពី​ក្រៅ​ខ្សែសំនៀង ។ នៅ​ពេល​គេ​ត្រូវការ​កូត​ម្ដង​ៗ គេយក​ឆាក​មក​ផ្អឹប​ឱ្យ​ជាប់​នឹង​ខ្សែ​សំនៀង​ត្រង់គែម​ប្រអប់​ខាងលើ​ទើប​គេ​ រុញ​ទាញ​តាមទម្លាប់ ។
  • ​យ៉ង​ធ្វើ​អំពី​ឈើ ឬ​ឫស្សី​ដែល​មាន​រាងកោង​សំរាប់​ទ្រ​ខ្សែ​សំនៀង​ទាំង​៣​ឱ្យ​ផុត​គែមប្រអប់​ សំនៀង ។ គេ​ដាក់​យ៉ង​ខិត​មក​ផ្នែកខាងលើ​នៃ​សន្ទះ​ទន្ទឹម​គ្នា​នឹង​ដោះ ។
  • ខ្សែ​សំនៀង​មាន​៣ ខ្សែ​ទី​១ តូច​ឈ្មោះថា ខ្សែ​ឯក ខ្សែ​ទី​២ ឈ្មោះ​ថា ខ្សែ​ភាន់ ខ្សែ​ទី៣ ធំ​ឈ្មោះ​ថា ខ្សែ គ ។ ខ្សែ​ទាំង​៣​នេះ ធ្វើ អំពី​ខ្សែ​លោហធាតុ ។
  • ​ខ្សែ ក ធ្វើ​អំពី​អំបោះឆៅ​ស្ថិត​នៅ​ខាងក្រោម​ព្រ​លួត​ទាំង​៣ សំរាប់​ចងខ្សែ​សំនៀងទាំង​៣ ផ្អោប​ទៅ​នឹង​ដង ។
    នៅ​ពេល​កូត​ម្ដង​ៗ គេ​ប្រើ​ចុង​ម្រាមដៃ សំរាប់​ចុច​លើ​ខ្សែមិន​ប្រើ​គល់​ម្រាមដៃ​ដូចការ​ចុច​លើ​ខ្សែ​ទ្រ​ដទៃ​ឡើយ ។
    តាម ​ទស្សនៈ​របស់​តន្ដ្រីករ​បុរាណ​ខ្លះ​ៗ ដែល​កាន់​ព្រះពុទ្ធ​សាសនា​បានឱ្យ​និមិត្ដរូប​ទៅលើ​ឧបករណ៍​ទ្រខ្មែរ​ថា ជា​ឧបករណ៍​តំណាង ជីវិត​មនុស្ស គឺ​តំណាង​ខន្ធប្រាំ​ដែល​ជា​ខន្ធ របស់​មនុស្ស​គ្រប់​រូប ៕
  • ​ផ្នែក​ខាងក្រោម​ប្រអប់​សំនៀង (​ចន្ទល់ ឬ​ជើងទ្រ​) តំណាង​រូប
  • ​គ្រប់​ប្រអប់​សំនៀង​ទាំងមូល តំណាង វេទនា
  • ​ពី ​ប្រអប់​សំនៀង​មក​ពាក់កណ្ដាល​ដង តំណាង​សញា
  • ​ពី​ពាក់កណ្ដាល​ដង​មក​ទល់​ ព្រ​លួត​ខាង ក្រោម តំណាង​សង្ខារ
  • ពី​ព្រ​លួត​ខាងក្រោម​មក​ដល់​ក្បាល​ខាង លើ​តំណាង​វិញាណ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)

Loading…


ចំណាត់ក្រុម៖
មតិយោបល់