Active Sport

ប្រាសាទភ្នំបូកកសាងដោយស្តេចអង្គណា?


ចុះផ្សាយ៖ ថ្ងៃទី ០៣ មីនា ឆ្នាំ២០១២ ម៉ោង ០៦:៥៧នាទី

ប្រាសាទភ្នំបូក​ឋិត​នៅក្នុង​ ខេត្តសៀមរាប​អង្គរ​ភាគ​ឥសាន​នៃ​បារាយណ៍​ខាងកើត ឋិត​លើ​កំពូលភ្នំ​មួយ។ ប្រាសាទ​នេះ កសាងឡើង​ពី​ថ្មភក់​មាន​តួ​ប៉ម៣ នៅ​សតវត្ស​ទី១០ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័នទី១ (៨៨៩-៩១០)។ ប្រាសាទ​នេះ​កសាងឡើង​ក្នុង​រចនាបថ​តែមួយ ជាមួយនឹង​ប្រាសាទភ្នំក្រោម ប្រាសាទ​នេះ​ក៏​ជា​តង្វាយ​ថ្វាយ​ចំពោះ​ព្រះអាទិទេព​ទាំង៣ក្នុង​ ព្រហ្មញ្ញសាសនា​ផងដែរ។ តាម​ការស្រាវជ្រាវ​រប​ស់​អ្នកប្រវត្តិសាស្ត្រ​មួយចំនួន​ពុំទាន់​រក​មូលហេតុ​ ឃើញថា ហេតុអ្វី​បានជា​គេ​ហៅ​ប្រាសាទ​នេះ​ថា​ជា​ប្រាសាទភ្នំបូក​ទៅវិញ​នោះទេ។ ហើយ​បើតាម​ការសាកសួរ​ចំពោះ​អ្នកស្រុក​ទាក់ទង​ទៅនឹង​ការហៅ​ឈ្មោះ​ប្រាសាទ​នេះ ​ ក៏​ពុំមាន​អ្នកស្រុក​ណា​ម្នាក់​អះអាងថា​បានដឹង ឬ​ចេះ​ចាំ​នូវ​ប្រវត្តិ​រឿងនិទាន​របស់​ប្រាសាទ​នេះដែរ។ ការ​ស្គាល់ឈ្មោះ​ប្រាសាទ​នេះ​គ្រាន់តែ​មានការ​អះអាងថា​យកឈ្មោះ​តាម​ភ្នំ​នោះ ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​មូលហេតុ​ដែល​គេ​ហៅ​ដូច​ច្នោះ​គឺ​ពុំមាន​នរណា​ដឹង​ឡើយ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់