សត្វស្លាបថ្មីសម្រាប់ស្រុកខ្មែរយើង!
ចុះផ្សាយ៖ ថ្ងៃទី ០៤ មីនា ឆ្នាំ២០១២ ម៉ោង ១១:៤០នាទី
Eurasian Wryneck ដែលខ្ញុំបានដាក់ឈ្មោះវាជាភាសាខ្មែរថា សំយាបខ្លួនប្រផេះ ទើបតែមានវត្តមានជាលើកដំបូងនៅក្នុងស្រុកខ្មែរនៅឆ្នាំនេះ ។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងាររបស់យើងបានប្រទះឃើញវាដោយចៃដន្យនៅក្នុងខេត្តបន្ទាយ មានជ័យនៅតាមបណ្ដោយផ្លូវទៅស្រុកភ្នំស្រុក តាមច្រកព្រៃមាន់ត្រង់យាយរវៃអំបោះ ប្រមាណជា ២.៥គ.មពីផ្លូវជាតិលេខ៦ ។ ចំពោះឈ្មោះជាភាសាជាតិនេះនៅមិនទាន់ជាផ្លូវការនៅឡើយទេ ត្រូវរង់ចាំរហូតដល់អ្នកជំនាញជជែកពីអំបូរដាច់សិន ។ នេះជាដំណឹងចែកជូនដល់ជនរួមជាតិបានជ្រាបជាដំណឹង ។
សូមមើលរូបសត្វខាងក្រោម៖
Loading…