Active Sport

ប្រវត្តិខ្លះៗនៃវាលពិឃាដជើងឯក


ចុះផ្សាយ៖ ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៨:០០នាទី

វាល ​ពិឃាដ​​ជើងឯក មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រនៅប៉ែក ​និរតី​នៃ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ។ តំបន់​វាល​ពិឃាដ​នេះ ជា​កន្លែង​ទទួល​សម្លាប់​មនុស្ស​ដែល​គេ​បញ្ជូន​មក​ពី​គុក​ទួលស្លែង ឬ​មន្ទីរ​ស.២១ ហើយ​ក៏​ជា​កន្លែង​សម្រេច​ផែនការ​សម្លាប់​មនុស្ស​ដែល​ពួក​ខ្មែរ​ក្រហម​ចោទ​ថា ជា​ខ្មាំង​ប្រឆាំង​នឹង​អង្គការដែរ។តាម​ឯកសារ​ជន​រង​គ្រោះ​ដែល​គេ​បាន​យក​មក​ សម្លាប់​នៅ​ជើងឯកនេះ មាន​ចំនួន​ប្រមាណ​ជិត​២ម៉ឺន​នាក់។ នៅ​វាលពិឃាដ​ជើងឯក គេ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម មាន​ប្រមាណ ១២៩​រណ្ដៅ ដែល​គេ​ជីក​កាយ​តាម​មាត់​ស្រះ​បឹង​ជើងឯក នៅ​ឆ្នាំ​១៩៨០។ ប៉ុន្តែ​កាល​នោះ​គេ​គាស់​កកាយ​បាន​តែ ៨៦​ រណ្ដៅ​ប៉ុណ្ណោះ ដែល​មាន​សាកសព​ចំនួន​​ប្រមាណ ៨.៩៨៥​នាក់។

ក្នុង​នោះ​ដែរ​គេ​ឃើញ​រណ្ដៅ​កប់​សាកសព​រួម​ធំ​មួយ​ដែល​មាន​ចំនួន ៤៥០​នាក់។ ក្រៅ​ពី​នេះ​មាន​រណ្ដៅ​សាកសព​សម្រាប់​ស្ត្រី និង​កុមារ​ចំនួន ១០០​នាក់ ស្ថិត​នៅ​ជាប់​នឹង​ដើម​អំពិល​បារាំង ឬ​ដើម​ច័នគិរី ប៉ែក​ខាង​ក្រោយ​មណ្ឌល​ពិឃាដ​មនុស្ស​ជើងឯក ​ដែល​សាកសព​ក្មេងៗ​ទាំង​នោះ ពេជ្ឈឃាដ​សម្លាប់​ដោយ​បោក​នឹង​គល់​ឈើ។សូមនាំគ្នាមកទស្សនាវាលពិឃាដជើងឯកដើម្បីដឹងកាន់តែច្បាស់ពីរឿងរាវនៃវាលពិឃាដជើងឯក។

រូបភាពដកស្រង់ពី frugalpurpose

Loading…


ចំណាត់ក្រុម៖
មតិយោបល់