Active Sport

សត្វ​ឪឡ​ក្របី (Oriental Bay Owl)


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១២ ម៉ោង ០៨:៤៥នាទី

ដោយ​សារ​មាន​អ្នក​សរសេរ​មក​ខ្ញុំ​ថា​ចង់​ឃើញ​រូប​សត្វ​ឪឡ​ដែល​គ្រប់គ្នា​ ដំណាល​ថា​ជា​សត្វ​សាហាវ​មាន​សំឡេង​ខាប​យក​ព្រលឹង​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ឲ្យ​មើល​ចុះ ។ សត្វ​នេះ​វា​មិន​កាច​ឬ​មាន​អំណាច​ខាប​យក​ព្រលឹង​មនុស្ស​ឲ្យ​ស្លាប់​ដូច​មាន​ ដំណាល​នោះ​ទេ អ្វីៗ​គឺ​សុទ្ធតែ​ជា​រឿង​គួបជួន​ប៉ុណ្ណោះ! សត្វ​នេះ​វា​នៅ​ព្រៃ ដល់ពេល​មនុស្ស​ទៅ​នៅ​ព្រៃ​គ្រុនចាញ៉​មាន​ជំងឺ បាន​ឮ​សត្វ​នេះ​យំ​ដោយ​មាន​សំឡេង​ខ្លាំង​គួរ​ឲ្យ​រន្ធត់​និង​ដោយសារ​តែ​ជំនឿ ​ថា​ពេល​ណា​សត្វ​នេះ​យំ នឹង​មាន​មនុស្ស​ស្លាប់ ម្ល៉ោះហើយ​ក៏​កើត​ក្ដី​អស់​សង្ឃឹម​រួច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ទៅៗ​រហូត​ បាត់បង់​ជីវិត រួច​ក៏​ដាក់​កំហុស​ទៅ​លើ​សត្វ​នោះ! ខ្ញុំ​រស់នៅ​ព្រៃ​ស្ទើរ​មួយ​ជីវិត​ហើយ គ្មាន​រឿង​បែបនោះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​ទេ!

សូម​មើល​សត្វ​នេះ​មើល វា​ធំ​ប៉ុនណា?

 

 

ដកស្រង់ពី ប្លក ខេមរបក្សីសាស្ត្រិន​

Loading…


ចំណាត់ក្រុម៖
មតិយោបល់