តើអ្នកស្គាល់ផ្កា​ក្រឡូមពារ ឬ​បំពង់​ក្រឡោមទេ?


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១២ ម៉ោង ០៨:៤៤នាទី

ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល សំ វាសនា នឹង​មាន​បេសកកម្ម​ចុះ​ស្រាវជ្រាវ​នឹង​អង្កេត​សត្វស្លាប​ព្រៃ​ព្រមទាំង​សត្វ​ ដទៃ​ទៀត​នៅ​ភ្នំ​សំកុស​ដែល​មាន​កម្ពស់ ១៧០០ម. ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ឃុំ​ប្រម៉ោយ ភូមិ​ប្រម៉ោយ ក្រោម​កិច្ចសហការ​របស់​អង្គការ FFI និង​ក្រសួង​បរិស្ថាន​នៃ​ប្រទេសកម្ពុជា​ដើម្បី​ចុះ​បញ្ជី​សត្វស្លាប​ព្រៃ​ ស្រុក​ខ្មែរ​ឲ្យ​បាន​វែង​និង​ច្រើន​បច្ចុប្បន្ន ។ ក្រៅ​ពី​សត្វស្លាប​និង​សត្វព្រៃ​ដទៃ​ទៀត យើង​ក៏​នឹង​មិន​ភ្លេច​កត់ត្រា​ពី​រុក្ខជាតិ​ព្រមទាំង​សត្វល្មូន​និង​ ឧរង្គសត្វ​ដទៃ​ទៀត​ដែរ ព្រោះ​ទី​នោះ​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ចុង​ក្រោយ ​គេ​ដែល​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​អស់ ព្រោះ​តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​រាំងស្ទះ​ដោយសារ​គ្រាប់​ មីនកប់​ក្នុង​ដី​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ។ ពួក​យើង​នឹង​ធ្វើ​ដំណើរ​ថ្មើរជើង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នេះ​ក្នុង​រយៈពេល​ ពីរ​ថ្ងៃ និង​ចំណាយ​ពេល​ចុះ​វិញ​មួយ​ថ្ងៃ ។ ដោយ​គ្មាន​ពេល​ច្រើន ការ​សិក្សា​នេះ​នឹង​ធ្វើ​ទាំង​យប់​និង​ថ្ងៃ​ ។ យើង​កត់ត្រា​ទុក​ទាំង​សត្វ​ដែល​យើង​បាន​ឮ​សំឡេង និង​សត្វ​ដែល​បាន​ឃើញ​ផ្ទាល់ ។ គ្មាន​បាយ​និង​អាហារ​ច្រើន​ទេ គ្រប់​គ្នា​ត្រូវ​ស្ពាយ​អាហារ​ក្រៀម​និង​សម្ភារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ ឲ្យ​បាន​គ្រប់គ្រាន់ ។ បញ្ហា​ធំ​នោះ​គឺ​អាកាសធាតុ​ត្រជាក់ និង​កង្វះ​ខាត​ទឹក! កាល​ពី​ខ្ញុំ​និង​ក្រុមការងារ​ចុះ​ទៅ​ភ្នំ​បូក​គោ​ដែល​មាន​កម្ពស់​តែ ១០៧០ម. ឃើញ​ថា​អាកាសធាតុ​ពេល​យប់​វា​ត្រជាក់​ណាស់ ចុះ​ទម្រាំ ១៧០០ម.!

 ដកស្រង់ពីប្លក ខេមរបក្សីសាស្ត្រិន​

Loading…


ចំណាត់ក្រុម៖
មតិយោបល់