១០​ប្រការ​នៃ​​មូលដ្ឋាន​​មើល​សត្វស្លាប


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១២ ម៉ោង ១១:១០នាទី
រូបតំណាង

1. ចេញ​ទៅ​ក្រៅ៖ អ្នក​នឹង​បាន​ឃើញ​សត្វស្លាប​ច្រើន​​ខុសប្លែក​គ្នា​​​​តាម​ជម្រក​ផ្សេងៗ​គ្នា ។

2. ពេល​វេលា​ស័ក្ដិសម៖ ព្រឹកព្រហាម​និង​ពេល​រសៀល​គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​មើល​សត្វស្លាប ។

3. ស្វែង​រក​សត្វស្លាប៖ សកម្មភាព, សូរសៀង, ពណ៌, ទំហំ អាច​ជួយយើង​​​ក្នុង​ការ​រក​សត្វស្លាប ។

4. កាន់​ទ្វិចក្ខុទស្សន៍ (កែវយឹត) ​ល្អ​មួយ​គូ៖ វា​ជួយ​ធ្វើ​អោយ​យើង​មើល​សត្វ​បាន​ច្បាស់ល្អ និងងាយស្រួលក្នុងការអង្កេតសត្វស្លាប។

5. ត្រូវការ​មគ្គុទ្ទេសក៍​ចង្អុល​បង្ហាញ៖ គេ ​អាច​ជួយ​ក្នុងការ​ធ្វើ​អត្តសញ្ញាណកម្ម​សត្វស្លាប ។ (ឬ​អ្នក​អាច​យក​សៀវភៅ​មគ្គុទ្ទេសក៍​សត្វស្លាប​ជា​ជំនួយ​សម្រាប់​សត្វ​ដែល​ អ្នក​មើល​មិន​ស្គាល់)

6. កាន់​សៀវភៅ​កត់ត្រា​មួយ៖ ប្រើ​វា​កត់​សម្គាល់​លម្អិត​លើ​សត្វស្លាប​​ដែល​អ្នក​មើល​មិន​ស្គាល់​ ។

7. ស្លៀកពាក់​ឯកសណ្ឋាន​ដែល​មាន​ពណ៌​ច្រឡំ​ព្រៃ៖ ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការ​តាមដាន​សត្វ ។ ​ពណ៌​ឆើតឆាយ​អាច​ធ្វើ​ឲ្យ​វា​​ឆាប់​មើល​ឃើញ​យើង​និង​ងាយ​នឹង​ផ្អើល ។

8. ចូលរួម​សម្ព័ន្ធ​បក្សីសាស្ត្រិន​​ក្នុង​មូលដ្ឋាន​ឬ​​តាម​អ៊‍ិនធើណិត៖ រៀន​ពី​អ្នក​មាន​ពិសោធន៍ ។

9. រក្សា​ទុក​កំណត់ហេតុ​មើល​សត្វ៖ បញ្ជី​​អាច​នឹង​មាន​តម្លៃ​ហើយ​នឹង​ត្រូវ​គេ​ផ្ដល់រង្វាន់ ។

10. សូម​រីករាយ​ចុះ!

សត្វស្លាប​គឺ​ជា​ជីវវត្ថុ​ព្រៃ​ដែល​​ត្រូវតែ​តស៊ូ​ពី​ចម្ងាយ ​ដើម្បី​ការ​រស់រាន​មានជីវិត​ក្នុង​ពិភពលោក​ដែល​កំពុងតែ​​ត្រូវ​បំពុល​ និងធ្វើ​ឲ្យ​រញ៉េរញ៉ៃ​ដោយសារ​មនុស្ស ។ អ្នក ​ស្រឡាញ់​សត្វ​តិចតួច​អាច​ធ្វើ​នោះ​គឺ​កុំធ្វើ​ឲ្យ​អ្វីៗ​កាន់តែ​អាក្រក់​​ សម្រាប់​ពួកវា​តាម​រយៈ​អំបើ​របស់​ពួកគេ ។ ដូច្នេះ មិន​ថា​ចំណាប់អារម្មណ៍​របស់​អ្នក​មាន​លើ​សត្វស្លាប​គឺ​ការ​ថតរូប ថត​សំឡេង​ឬ​មើល​សត្វស្លាប​ទេ សូម​ចងចាំ​ថា​ចំណាប់អារម្មណ៍​នៃ​ប្រធានបទ​នោះ​ត្រូវតែ​មានជាប់​ក្នុង​ចិត្ត​ មុន​ជានិច្ច ។

ខាងក្រោម​នេះ​គឺជា​លក្ខខណ្ឌ​ត្រូវ​និង​មិន​ត្រូវ​ធ្វើ​មួយ​ ចំនួន​សម្រាប់​ការ​មើល​សត្វ​នៅ​កម្ពុជា ។ យើង​បាន​អភិវឌ្ឍ​វា​ដោយ​ផ្អែក​លើ​សហគមន៍​មើល​សត្វស្លាប​អាមេរិក (American Birding Association’s (ABA) ច្បាប់​នៃ​ចរិយាមារយាទ​មើល​សត្វស្លាប​​ និងបញ្ចូល​ពី​ក្រុម​ប្រឹក្សា​អភិរក្ស​សត្វស្លាប ។

ច្បាប់​នៃ​ចរិយាមារយាទ​​ក្នុង​ការ​មើល​សត្វស្លាប

  • ♫ គាំទ្រ​ការ​ការពារ​ជម្រក​សត្វស្លាប​ដែល​សំខាន់ ។
  • ♫ ចៀសវាង​ធ្វើ​ឲ្យ​សត្វ​​មាន​អារម្មណ៍​រំខាន​ឬ​បង្ក​គ្រោះថ្នាក់​ដល់​ពួកវា, ហ្វឹកហាត់​ការ​ហាមឃាត់​ចិត្ត​និង​​បម្រាម​ខណៈពេល​​​នៃ​ការ​អង្កេត, ថត​រូប, ថត​សំឡេង ឬ​ថត​ជា​វីដេអូ ។
  • ♫ ចៀសវាង​ការ​បណ្ដេញ ការ​បង្អើល​ច្រំដែល​ដោយ​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​និង​ការ​ប្រើសំឡេង​ទាក់ទាញ (pishing: សំឡេង​ដែល​ពួក​បក្សី​សាស្ត្រិន​ធ្វើ​នឹង​មាត់​ដើម្បី​ហៅ​សត្វ) ហួស​ប្រមាណ ។
  • ♫ ចៀសវាង​ការ​ប្រើ​សំឡេង​ថត​និង​មធ្យោបាយ​ដទៃទៀត​ក្នុង​ការ​ទាក់ទាញ​សត្វស្លាប និង​មិន​ត្រូវ​ប្រើ​មធ្យោបាយ​បែបនេះ​នៅ​ក្នុង​តំបន់​មើល​សត្វស្លាប​ញឹកញាប់ ឬ​សម្រាប់​​ទាក់ទាញ​ប្រភេទ​ណាមួយ​ដែល​កំពុង​ទទួល​ការ​គម្រាមកំហែង កំពុង​រងគ្រោះ ឬនៃ​ប្រភេទ​កំពុង​យកចិត្ត​ទុកដាក់​ថែរក្សា និង​ប្រភេទ​ដែល​កម្រ​ក្នុង​តំបន់​របស់​អ្នក​ ។
  • ♫ ការ​ចាក់​សំឡេង​​សត្វ​​ច្រៀង ឬ​ហៅ​គ្នា​​ដើម្បី​​ជំរុញ​ឲ្យ​សត្វស្លាប​យំ​តប​វិញ​អាច​បង្វែរ​សត្វ​ដែល​ កំពុង​ចាំទី​ពី​កាតព្វកិច្ច​​ចាំបាច់​​ផ្សេង​ៗ​ដូចជា​ការ​បញ្ចុក​ចំណី​កូន​ ជា​ដើម ។ កុំ​ប្រើ​សំឡេង​ទាក់ទាញ​ដើម្បី​ហៅ​ប្រភេទ​សត្វ​ណាមួយ​ក្នុង​រដូវ​បន្តពូជ​ជា ​ដាច់ខាត ។
  • ♫ មិន​ត្រូវ​ប្រើ​សំឡេង​ថត​ទុក​សម្រាប់​ទាក់ទាញ​សត្វស្លាប​​ក្នុង​តំបន់​អភិរក្ស​ជា​ដាច់​ខាត ។
  • ♫ នៅ​ឲ្យ​ឆ្ងាយ​ពី​សម្បុក​និង​ជម្រក​ពង​កូន ទ្រនំ, កន្លែង​វា​បង្ហាញ​ខ្លួន និង​កន្លែង​រក​ចំណី​សំខាន់ៗ ដើម្បី​ចៀសវាង​ការ​រំខាន​​និង​​​ការ​បណ្ដេញ​ទៅ​ប៉ះ​នឹង​អ្នក​ប្រមាញ់ (predator) ។
  • ♫ កុំ​ថត​សត្វ​ដែល​ក្រាបពង​ដោយ​វា​ជំរុញ​ដល់​កាយវិការ​ដ៏​អាក្រក់​និង​ជា​ការ​ ទាញ​អារម្មណ៍​អជ្ឍុប្បាតជន (អ្នក​ប្រមាញ់)​ មក​កាន់​សម្បុក ។
  • ♫ ប្រើ​ពន្លឺ​​សិប្បនិម្មិតតិចតួច​បំផុត​ក្នុង​​ការថត​រូបភាព​​និង​វីដេអូ ជាពិសេស​ចំពោះ​រូបភាព​ជិត​បំផុត ។
  • ♫ ឈរ​នៅ​លើ​ផ្លូវថ្នល់ ផ្លូវ​លំ និងផ្លូវ​ថ្មើរជើង​ដែល​មាន ម្យ៉ាងវិញទៀត សូម​បន្ថយ​ការ​រំខាន​ដល់​ជម្រក​នោះ​ឲ្យ​នៅ​ក្នុង​កម្រិត​​អប្បបរមា​តាម​ដែល​ អាច​ធ្វើ​បាន ។

សូម​ធ្វើ​តាម​ច្បាប់​ ព្រមទាំង​​​ចែកចាយ​​និង​​បង្រៀន​ដល់​​អ្នក​ដទៃ​ទៀត ។

ដកស្រង់ពីប្លក ខេមរបក្សីសាស្ត្រិន​

Loading…


ចំណាត់ក្រុម៖
មតិយោបល់