Graphic

សត្វស្លាបប្រភេទ​ថ្មី​ដែលឋិតក្នុងអម្បូរ “ក្រលីងក្រឡូង”


ចុះផ្សាយ៖ ថ្ងៃទី ០៩ មីនា ឆ្នាំ២០១២ ម៉ោង ០៧:៣៣នាទី

ក្រុមអ្នកទស្សនាសត្វស្លាបមួយក្រុមមកពីប្រទេសថៃ និងមានអ្នកអង្កេតសត្វស្លាបម្នាក់ពីមជ្ឈមណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃ បានប្រទះឃើញសត្វស្លាបមួយប្រភេទឋិតក្នុងអម្បូរ “ក្រលីងក្រឡូង” នៅក្នុងតំបន់ការពារ អាង ត្រពាំងថ្ម ឋិតក្នុងខែត្របន្ទាយមានជ័យ ដែលសត្វនេះមិនដែលមានហើយក៏មិនទាន់មានឈ្មោះជាភាសាខ្មែរនៅឡើយដែរ ។ សត្វនេះ មានឈ្មោះជាភាសាអង់គ្លេសថា Rosy Starling និងឈ្មោះវិទ្យាសាស្ត្រជា Sturnus roseus ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកវិភាគនិងជំនាញសត្វស្លាបនៅលើពិភពលោក ។ យើងបានថតរូបសត្វនេះដើម្បីជាភស្តុតាងទើបគេជឿថាវាពិតជាបង្ហាញខ្លួនលើប្រទេសកម្ពុជាមែន ។ ជាធម្មតាសត្វមាននៅ៖ (អាស៊ីអាគេ្នយ៍) ធ្លាប់ឃើញនៅប្រទេសថៃផ្នែក ខាងលិច, ពាយ័ព្យ, ខាងត្បូង និងផ្នែកកណ្ដាល និងនៅ ភាគពាយ័ព្យនៃជ្រោយម៉ាឡាយូ, សិង្ហបូរី, និងតុងកឹងខាងកើត ។ របាយ៖ បន្តពូជនៅ Palearctic ខាងលិច (អាគ្នេយ៍), ភាគកណ្ដាលផ្នែកខាងត្បូង, ប្រទេសអ៊ីរ៉ង់, អាហ្វហ្កានីស្ថាន, ភាគពាយ័ព្យនៃប្រទេសចិន, ក្នុងរដូវរងារមានឃើញនៅ អូម៉ែន, ប្រទេសឥណ្ឌាភាគខាង លិច, កណ្ដាល, និងខាងត្បូង, ព្រមទាំងក្នុងប្រទេសសិរីលង្ការ ។

រូបភាពបានមកពី OBC

ផ្តល់សិទ្ធដោយ៖ ខេមរបក្សីសាស្ត្រិន​

Loading…


ចំណាត់ក្រុម៖
មតិយោបល់