បើអ្នកជាបុគ្គលិកក្រុមហ៊ុនគួរដឹងរឿងទាំងនេះបើសិនមិនចង់មានបញ្ហារសុខភាព


ចុះផ្សាយ៖ ថ្ងៃទី ២៨ មករា ឆ្នាំ២០១៧ ម៉ោង ១០:១៧នាទី

សព្វថ្ងៃសម្រាប់អ្នកធ្វើការដែលជាបុគ្គលិកក្រុមហ៊ុនគឺតែងតែចំណាយពេលស្ទើរតែ ៨ម៉ោងទៅហើយដែលអង្គុយនៅមួយកន្លែងនៅកន្លែងធ្វើការ។ តើអ្នកមានគិតដល់ថាបើអ្នកនៅតែធ្វើបែបនឹងវាអានមានបញ្ហារសម្រាប់សុខភាពរបស់អ្នកដែរ ឬទេ? ពេលនេះយើងនឹងប្រាប់អ្នកទាំងអស់គ្នាពីទង្វើមួយចំនួនដែលអ្នកគួរដឹង និងធ្វើវានៅកន្លែងធ្វើការរបស់អ្នកដែលមានដូចខាងក្រោម។

  • ឧស្សាហ៍ធ្វើចលនា៖ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយក៏គួរតែធ្វើចលនាដងខ្លួនផងដែរដូចជា ការពត់ទៅឆ្វេង ទៅស្តាំ ឬដើរងើបចេញបន្តិចដើម្បីឲ្យអ្នកបានធូរអារម្មណ៍។
  • ឧស្សាហ៍ក្រោមឈរ៖ អង្គុយយូរពេកវាមិនល្អទេដូចនេះអ្នកគូរក្រោមឈរឲ្យបានច្រើនផងដែរ។
  • ពត់ខ្លួនរបស់អ្នកនៅពេលអង្គុយ៖ បើអ្នកមិនចង់ក្រោបអ្នកអាចអង្គុយហើយពត់ខ្លួនរបស់អ្នកទៅឆ្វេង ឬស្តាំយ៉ាងតិចក៏ ៥នាទីដែរ។
  • ដាក់កុំព្យូទ័រឲ្យត្រូវនឹងភ្នែករបស់អ្នក៖ ការប្រើប្រាស់កុំព្យូទ័រមិនមែនចេះតែប្រើនោះទេគឺត្រូវគិតដល់ភ្នែករបស់អ្នកផងដែរដែលអ្នកគួរតែដាក់អេក្រង់របស់វាឲ្យសាកសមនឹងភ្នែករបស់យើងជៀសវាងការឱន និងងើយ។
  • គួរសម្រាក់ខ្លះៗ៖ អ្នកគួរសម្រាប់ខ្លះក្នុងរយៈពេល ១០នាទី ទៅ២០នាទីបើសិនជាអ្នកឈឺក្បាល ឬឈឺចង្កេះ។
  • រៀបចំតុការងាររបស់អ្នកឲ្យមានសណ្តាប់ធ្នាប់៖ បរិយាកាសការងារគឺសំខាន់ពិសេសតុរបស់អ្នកតែម្តងដូចនេះអ្នកគួរតែរៀបចំតុរបស់អ្នកឲ្យបានស្អាតជារៀងរាល់ថ្ងៃផងដែរ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់