រូបមន្ត​១៥ថ្ងៃសម្រក​ទម្ងន់បាន ១០ គីឡូ​


ចុះផ្សាយ៖ ថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៩:២៤នាទី

អ្នកចិត្តសាស្ត្រ និងអ្នក​ជំនាញ​ផ្នែក​វេជ្ជ​សាស្ត្រ​បាន​បង្ហាញថា នៅពេល​មនុស្ស​ម្នាក់​សម្រក​ទម្ងន់​បានខ្លះ បាន​ន័យថា មនុស្សនោះ​មាន​ទំនុក​ចិត្តខ្លាំង បើធៀប​នឹង​មនុស្ស​ម្នាក់ទៀត​ដែល​មិនធ្វើ​អ្វីសោះ​ដើម្បី​សម្រក​ទម្ងន់ និងមិន​ចូល​ចិត្ត​មើល​កញ្ចក់ ដោយ​សង្ឃឹមថា ទម្ងន់​នឹងស្រក​ទៅវិញ​ដោយ​ឯកឯង។

គម្រោងរបបអាហារនេះ​ ពិតជា​មាន​ប្រសិទ្ធភាព​បំផុត។ គម្រោង​របប​អាហារនេះ​អាស្រ័យ​លើវត្ត​មាន​របស់​សារធាតុ​កាបូហៃដ្រាត ប៉ុន្តែវា​ក៏ត្រូវតែ​មាន​តុល្យភាព​ខ្លាំង​ណាស់ដែរ។ គម្រោង​របប​អាហារនេះ​ផ្តល់​អត្ថ​ប្រយោជន៍​បំផុត​ចំពោះ​អ្នកដែល​មាន​បញ្ហា​ការរំលាយ​អាហារ និងអ្នក​ដែល​មាន​បញ្ហា​ស្បែក។ អ្នកនឹង​អាច​សម្រក​ទម្ងន់​បាន​ត្រឹមតែ​រយៈពេល ២សប្តាហ៍។ អ្នកនឹង​កាន់តែ​មាន​សុខភាព​ល្អ និងមាន​កម្លាំង​ច្រើន​ជាងមុន។

គម្រោងរបបអាហារប្រចាំសប្តាហ៍
ថ្ងៃច័ន្ទ
អាហារពេលព្រឹក

  • ក្រូច ១ផ្លែ (ឬក្រូចថ្លុង, ផ្លែប៉េស, ម្នាស់, ប៉ុន្តែមិនមែនចេក)
  • នំដុំតូចៗ ២ដុំ
  • កាហ្វេ ឬតែដោយមិនដាក់ស្ករ

អាហារថ្ងៃត្រង់

  • ក្រូច ១ផ្លែ
  • ស៊ុតស្ងោរ ១គ្រាប់
  • ទឹកដោះគោជូរ ១ពែង

អាហារពេលល្ងាច

  • ស៊ុតស្ងោរ ២គ្រាប់
  • សាឡាដ ៥០០ក្រាម (ប៉េងប៉ោះ, ត្រសក់)
  • នំប៉័ង ២ដុំ

ដូចដែលអ្នកអាចដឹង ត្រូវ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​តិចតួច ដូច្នេះ​អ្នកនឹង​មិន​ជួប​បញ្ហា​ពេល​គេង។ អ្នកក៏​គួរតែ​ដឹងថា អ្វីដែល​សំខាន់​បំផុត​អ្នកត្រូវ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ នៅពេល​អ្នក​ស្ថិតក្នុង​គម្រោង​របប​អាហារនេះ។ ហើយ​អ្នកក៏​ត្រូវចៀស​វាងពី​ការប្រើ​អំបិល​នៅក្នុង​គម្រោង​របប​អាហារ​នេះផងដែរ។ ប្រើគ្រឿង​ទេស​ហិរៗ​ជំនួស​អំបិល។

ថ្ងៃអង្គារ
អាហារពេលព្រឹក

  • ក្រូច ១ផ្លែ (ឬក្រូចថ្លុង, ផ្លែប៉េស, ម្នាស់, ប៉ុន្តែមិនមែនចេក)
  • នំដុំតូចៗ ២ដុំ
  • កាហ្វេ ឬតែដោយមិនដាក់ស្ករ

អាហារថ្ងៃត្រង់

  • ក្រូច ១ផ្លែ
  • ស៊ុតស្ងោរ ១គ្រាប់
  • ទឹកដោះគោជូរ
  • នំដុំតូចៗ ២ដុំ

អាហារពេលល្ងាច

  • សាច់គ្មានខ្លាញ់ ១៥០ក្រាម (សាច់គោ ស្ងោរ ឬអាំង)
  • ប៉េងប៉ោះ ១ផ្លែ
  • នំស្រួយ ១កញ្ចប់

ថ្ងៃពុធ
អាហារពេលព្រឹក៖ ដូចនឹងថ្ងៃច័ន្ទដែរ
អាហារថ្ងៃត្រង់

  • ក្រូច ១ផ្លែ
  • ស៊ុតស្ងោរ ១គ្រាប់
  • ទឹកដោះគោជូរ
  • បន្លែសាឡាដ

អាហារពេលល្ងាច

  • សាច់ ១៥០ក្រាម
  • ក្រូច ១ផ្លែ
  • នំដុត ១
  • តែ ឬកាហ្វេ

ថ្ងៃព្រហស្បតិ៏
អាហារពេលព្រឹក៖ ដូចនឹងថ្ងៃច័ន្ទដែរ
អាហារថ្ងៃត្រង់

  • ប្រូម៉ាមានជាតិខ្លាញ់ទាប ១៥០ក្រាម
  • ប៉េងប៉ោះ ១ផ្លែ
  • នំដុត ១

អាហារពេលល្ងាច

  • សាច់ ១៥០ក្រាម
  • ប៉េងប៉ោះ ២ផ្លែ
  • ផ្លែប៉ោម ១ផ្លែ
  • នំដុត ១

ថ្ងៃសុក្រ
អាហារពេលព្រឹក៖ ដូចនឹងអាហារថ្ងៃច័ន្ទដែរ
អាហារថ្ងៃត្រង់

  • ត្រី ២០០ក្រាម(ចំហុយ)
  • ប៉េងប៉ោះ ១ផ្លែ
  • នំដុត ១

អាហារពេលល្ងាច

  • បន្លែឆៅ ឬឆ្អិន ៥០០ក្រាម(ការ៉ុត, ខ្ទឹមបារាំង, ស្ពៃក្តោប, ននោង) ឬដំឡូងបារាំងស្ងោរ ២មើម
  • ស៊ុតស្ងោរ ១គ្រាប់
  • ប៉េងប៉ោះ ១ផ្លែ

គម្រោងរបបអាហារចុងសប្តាហ៍អ្នកអាចញ៉ាំតាមធម្មតានៅ​ថ្ងៃចុង​សប្តាហ៍។ ប៉ុន្តែត្រូវ​ចាំថា មិនត្រូវ​ទទួលទាន​ជាតិ​ស្រវឹង, កុំញ៉ាំ​ច្រើន, ចៀសវាង​អាហារ​កំប៉ុង និង​អាហារ​គីមី និងមិន​ត្រូវប្រើ​អំបិល។ អ្នកនឹង​អាច​សម្រក​ទម្ងន់​បាន​ក្នុង​រយៈពេល​ត្រឹមតែ ១៥ឆ្នាំ​នៅពេល​អ្នកបាន​សម្រេច​ដូចបំណង​ហើយ អ្នកត្រូវ​បន្ត​គម្រោង​របប​អាហារ​បែបនេះ​ឱ្យបាន ១ ថ្ងៃក្នុង ១សប្តាហ៍, ឧទាហរណ៍​យក​ថ្ងៃច័ន្ទ។ គ្រាន់តែ​អនុវត្ត​តាម​បញ្ជី​រាយ​ឈ្មោះមុខ​ម្ហូមខាង​ក្រោម ទម្ងន់​របស់​អ្នកនឹង​មិន​ឡើងទៀត​ទេ។

អាហារពេលព្រឹក ទឹកក្រូចឆ្មា ២ពែង
អាហារថ្ងៃត្រង់

  • ស៊ុតស្ងោរ ១គ្រាប់
  • នំដុត ១
  • ប៉េងប៉ោះ ១ផ្លែ
  • ផ្លែប៉ោម ១ផ្លែ

អាហារពេលល្ងាច

  • ស៊ុតស្ងោរ ១គ្រាប់
  • នំដុត ១
  • ប៉េងប៉ោះ ១ផ្លែ

ប្រភេទគម្រោងរបបអាហារនេះ​ពិតសម្រាប់​អ្នកប្រាថ្នា​ចង់​សម្រក​ទម្ងន់។ ប្រសិន​បើអ្នក​អនុវត្ត​តាម​ការ​ណែនាំ​បាន​ត្រឹមត្រូវ អ្នក​ប្រាកដ​ជាអាច​សម្រក​ទម្ងន់។ ត្រឹមតែ​រយៈពេល ២សប្តាហ៍​អ្នកអាច​ស្រក​ទម្ងន់​បាន ១០គីឡូ។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់